លើកនេះ Lisa លេងឈុតស៊ិ»-ចស៊ីមួ»-យអស់ដៃ ក្នុងកម្មវិធី VS 2024

//s9.kh1.co/25/25d85eff222c816eed8743e5dadabbe470e36e8b.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២៤ ៨ព្រឹក · ៨ ម៉ោងមុន

Lisa បានបង្ហាញខ្លួនជាមួយនឹងឈុតក្នុងពិសេសរបស់ Victoria's Secret

អាមេរិក៖ នាមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ខែតុលា (ស្មើនឹងយប់ថ្ងៃទី១៥ខែតុលា ម៉ោងនៅអាមេរិក) មានការរៀបចំកម្មវិធីដើរម៉ូត Victoria's Secret 2024 ដែលរៀបចំឡើងដោយម៉ាកយីហោ Victoria's Secret ដែលក្នុងនោះមានការចូលរួមពីសំណាក់តារាបង្ហាញម៉ូតជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

អ្វីដែលកាន់តែពិសេសនោះ Lisa មកពីក្រុមចម្រៀងនារី BLACKPINK មានឱកាសបានចូលរួមសម្ដែងនិងច្រៀងនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះដែរ បន្ទាប់ពីនាងបានចេញបទចម្រៀងថ្មីៗ ដូចជា ROCKSTAR, New Woman និងបទថ្មីចុងក្រោយ Moonlit Floor រួចមក។

Lisa
Lisa

ក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហម Lisa បានបង្ហាញខ្លួនជាមួយនឹងឈុតក្នុងពិសេសរបស់ Victoria's Secret គឺជាប្រភេទអាវកាក់ពណ៌ខ្មៅដាំត្បូងលើនោះ និងខោខ្លីរឹបពណ៌ខ្មៅ ព្រមជាមួយនឹងស្បៃអូសដីស្ដើងៗ យ៉ាងស្រស់ស្អាត។រីឯចុះណែកការផាត់មុខវិញគឺ Lisa បានផាត់ភ្នែកបែប Smoky Eyes មើលទៅកាចតែទាក់ទាញ និងទម្លាក់សក់ឲ្យប្រះស្មា ដោយមានសក់សេះរបស់នាងគ្របថ្ងាស ឯស្បែកជើងកែងវិញគឺពាក់ពណ៌ខ្មៅ លើករាងរៅស្រឡៅស្រឡូនឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត៕

រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa
រូបភាពថ្មីរបស់ Lisa

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T