អឺរ៉ុប៖ អតីតខ្សែការពារឆ្នើម លោក Raphael Varane បានទម្លាយឲ្យដឹងថា ពីដំបូងឡើយ រូបគេមានគម្រោងក្នុងការចូលនិវត្តន៍ជាមួយ Manchester United ទេ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារផែនការក្លិបមិនអាចធ្វើឲ្យគាត់សម្របខ្លួនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Varane បានចំណាយពេល ៣រដូវកាល ក្នុងការលេងនៅកីឡដ្ឋាន Old Trafford ប៉ុន្តែ ដោយសារបញ្ហារបួស រូបគេក៏មិនសូវបានបង្ហាញខ្លួនជាប់លាប់ក្នុងពេលវេលាចុងក្រោយរបស់គាត់ជាមួយ Man UTD ខណៈ ក្រោយចប់រដូវកាលមុន រូបគេក៏បានផ្លាស់ទៅចូលរួមជាមួយ Como នៃលីគកំពូលអ៊ុីតាលី។
យ៉ាងណាក៏ដោយ ជាអកុសលក្នុងការបង្ហាញខ្លួនជាលើកដំបូងជាមួយ Como គឺ Varane លេងបានតែ ២០នាទីប៉ុណ្ណោះ រូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរ ក៏សម្រេចចិត្តថា ចូលនិវត្តន៍ពីបាល់ទាត់តែម្តងក្នុងវ័យត្រឹម ៣១ឆ្នាំ។
ទាក់ទងនឹងរឿងខាងលើ Varane បាននិយាយថា៖
ប្រភព៖ Metro