Suarez ថា គេធ្លាប់បានប្រាប់អតីតកីឡាករ Barcelona ឲ្យផ្លាស់ទៅអង់គ្លេស តែគេអត់ស្តាប់តាម

//s9.kh1.co/3a/3aaca55ba496a408e72a4a9ae9b526dcffa7cdc2.jpeg
កីទ្បា

 ១៨-តុលា-២០២៤ ៧ព្រឹក · ៥ ម៉ោងមុន

Suarez ថា គេធ្លាប់បានប្រាប់អតីតកីឡាករ Barcelona ឲ្យផ្លាស់ទៅអង់គ្លេស តែគេអត់ស្តាប់តាម

បរទេស៖ អតីតខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Luis Suarez បានទម្លាយឲ្យដឹងថា Neymar ធ្លាប់បដិសេធដំបូន្មានរបស់ខ្លួន ក្នុងការចង់ឲ្យផ្លាស់ទៅកាន់ទឹកដីអង់គ្លេស ដោយ រូបគេសម្រេចិត្តផ្លាស់ទៅកាន់ Paris Saint Germain ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/c5/c5bb4da8b0dfa20518c3050e9d03283e7f04ae7e.webp

ជាការពិតណាស់ បើយើងបកក្រោយបន្តិច កាលពីឆ្នាំ ២០១៧ គឺ Neymar បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពី Barcelona ដើម្បីផ្លាស់មកកាន់ PSG ក្នុងតម្លៃថ្លៃជាងគេនៅលើពិភពលោក ២២២លានអឺរ៉ូ ខណៈ កាលពីរដូវកាលមុន គេបានចាកចេញពីទឹកដីបារាំងដើម្បីចូលរួមជាមួយ Al-Hilal។

ទាក់ទងនឹងរឿងខាងលើ Suarez បាននិយាយថា៖

ពួកយើងធ្លាប់បាននិយាយជាមួយគាត់ថា Neymar ប្រសិនបើអ្នកចង់ឈ្នះអ្វីគ្រប់បែបយ៉ាង អ្នកគួរតែបន្តនៅជាមួយ Barcelona។ បើមិនចឹងទេ គាត់គួរតែទៅចូលរួមជាមួយ Man City នៅអង់គ្លេស ដែលមានកម្រិតបាល់ទាត់ល្អជាងបារាំង។ ខ្ញុំជឿជាក់ថា គាត់នឹងអាចឈ្នះពាន Ballon d’Or បានបើគាត់ជ្រើសរើសក្នុងការបន្តលេងនៅ Barcelona។

កីឡាករ Luis Suarez
https://s9.kh1.co/__image/w=650,h=366,q=100/5a/5a73954d41fbca02d18edcfb83525901a58c9ca8.jpeg

ប្រភពSportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T