ម្នាយអើយ! មេធំ Barca បានទម្លាយថា ក្លិបយក្សគីឡូ UCL មួយនេះ បានបោះលុយជិត ៣០០ លានចង់ទិញយក Lamine Yamal

//s9.kh1.co/a3/a318689d16d5345dc3344bab68cbf7ac656ebaee.jpg
កីទ្បា

 ១៨-តុលា-២០២៤ ១០ព្រឹក · ២ ម៉ោងមុន

មេធំ Barca បានទម្លាយថា ក្លិបយក្សគីឡូ UCL មួយនេះ បានបោះលុយជិត ៣០០ លានចង់ទិញយក Lamine Yamal

បរទេស៖ ប្រធានក្លិបរបស់ Barcelona លោក Joan Laporta បានទម្លាយថា កាលពីដើមរដូវកាលកន្លងទៅ លោកបានទទួលសំណើមួយពីក្លិបអ្នកមាន Paris Saint-Germain ដោយពួកគេហ៊ានឱ្យតម្លៃផ្ទេរចំនួន ២៥០ លានអឺរ៉ូ ឬប្រមាណជា (២៧០ លានដុល្លារអាមេរិក) ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបវ័យ ១៧ ឆ្នាំ Lamine Yamal ប៉ុន្តែចុងក្រោយសំណើនេះគឺត្រូវបានលោកបដិសេធភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Joan Laporta និង Lamine Yamal
លោក Joan Laporta និង Lamine Yamal

ជាការពិតណាស់ នៅក្នុងវិថីបាល់ទាត់បច្ចុប្បន្ន Lamine Yamal គឺត្រូវបានគេមើលឃើញថា ជាកីឡាករដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ម្នាក់ បន្ទាប់ពីរូបគេបានបង្ហាញការលេងយ៉ាងអស្ចារ្យជាមួយ Barcelona និងក្រុមជម្រើសជាតិ អេស្ប៉ាញ កាលពី Euro ២០២៤ កន្លងទៅ ខណៈតាមរយៈសមត្ថភាពដ៏អស្ចារ្យបែបនេះ គឺបានធ្វើឱ្យក្លិបធំៗជាច្រើន ហាក់មានការចាប់អារម្មណ៍ និងចង់បានរូបគេទៅចូលរួមជាមួយ។

Lamine Yamal
Lamine Yamal

ដកស្រង់ពាក្យសម្តីរបស់លោក Laporta ពីអ្នកកាសែត អ៊ីតាលី Fabrizio Romano បានឱ្យដឹងថា៖

ពួកយើងបានទទួលសំណើដេញថ្លៃក្នុងចំនួនទឹកប្រាក់ដល់ទៅ ២៥០ លានអឺរ៉ូសម្រាប់ Lamine Yamal ហើយពួកយើងក៏បានបដិសេធសំណើនេះចោល។ 

លោក Joan Laporta
លោក Joan Laporta
លោក Joan Laporta

គួរបញ្ជាក់ថា ចំពោះសំណើដែលលោក Laporta បានលើកឡើងខាងលើ គឺជាសំណើរបស់ PSG ដោយកាលពីរដូវក្តៅកន្លងទៅ ពួកគេហាក់មានមហិច្ចតាចង់បានតារារះវ័យ ១៧ ឆ្នាំ សញ្ជាតិ អេស្ប៉ាញ រូបនេះខ្លាំងមែនទែន៕

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T