វាសនាមិនទៀង! ធ្វើតារាស្រួលសុខៗ តែបែរមកដេ»-កក្នុងព-»ន្ធធនា-»គារ

//s9.kh1.co/cf/cf8c49705672ba5bcc19d274c17950026460e284.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២៤ ៣ល្ងាច · ២ ម៉ោងមុន

វាសនាមិនទៀង! ធ្វើតារាដេកស៊ីស្រួលសុខៗ តែបែរមកដេកក្នុងពន្ធធនាគារ ព្រោះតែសេចក្តីចង់បានមិនចេះឆ្អែត

ថៃ៖ ដូចប្រិយមិត្តបានដឹងស្រាប់ហើយ​រឿងរ៉ាវក្តៅគគុក នៃការចេញដីកាចាប់ខ្លួនហើយអ្នកជាប់ពាក់ព័ន្ធក្នុង The iCon Group ចំនួន ១៨ នាក់ ដោយក្នុងនោះរួមមានតារាប្រុសស្រី ៣ រូបមានដូចជា Kan kantathavorn, Min Pechaya, Sam Yurannut ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមប្រភពខាងលើបានរាយការណ៍ថាយប់មិញជាយប់ដំបូងដែលជនជាប់ចោទទាំង ១៧ នាក់គេងនៅក្នុងគុក ហើយឋានៈរបស់ពួកគេនឹងត្រូវប្ដូរ មិនថាតារា ឬជនសាមញ្ញទេគឺប្ដូរបុព្វបទពីការហៅ លោក ឬ អ្នកនាងទៅជា អ្នកទោស។

ចំពោះអ្នកទោសប្រុសគឺត្រូវបានបញ្ជូនទៅពន្ធនាគារបុរសក្នុងនោះរួមមាន Kan និង Sam ផងដែរ។ រីឯអ្នកទោសស្រីត្រូវបញ្ជូនទៅពន្ធនាគារស្រ្តី Min ក៏ជាម្នាក់ក្នុងចំណោមនោះដែរ។

ចំពោះអាហារដែលពួកគេទទួលកាលពីយប់មិញគឺការីសាច់ត្រីនិងឆាសាច់មាន់ជាមួយនឹងគល់ស្ពៃ។ បន្ទាប់ពីទទួលអាហារនិងងូតទឹករួច Kan និង Sam បានយំសុំអង្វរជួបជាមួយសាច់ញាតិតែត្រូវរង់ចាំការអនុញ្ញាតពីថ្នាក់លើជាមុនសិន។

ចំណែកអាហារថ្ងៃនេះវិញគឺមានសម្លស្ងោសាច់មាន់និងឆាបន្លែបៃតង។ផ្នែកខាងនារីវិញគេឃើញថា Min ដូចជាកំពុងស្រ្តេសនិងតានតឹងយ៉ាងខ្លាំងព្រោះគេងលើឥដ្ឋរួមជាមួយអ្នកទោសដទៃ។

គួររលឹកផងដែរថា iCon Group បានបោកបញ្ឆោតប្រជាជននិងប្រើប្រាស់តារា Top ល្បីៗជាច្រើនឲធ្វើជា Presenter និង Executives តែតាមពិតក្រុមហ៊ុនមួយនេះបានបោកប្រាស់ប្រជាជនធ្វើឲអ្នកខ្លះមានបំណុលកើនឡើងយ៉ាងច្រើន និងបណ្ដាលឲមនុស្សមួយចំនួនសម្រេចចិត្តបញ្ចប់ជីវិតដោយសារភាពទុរគតក្រោយពីបានចូលរួមជាមួយអាជីវកម្មមួយនេះ៕

ប្រភព៖ Thailand star - Cambodia Fanclub

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T