មើលសម្រស់ គីម ចាន់ឌី តួស្រីរឿង F4 កូរ៉េឥឡូវ ស្អាត​​មិនខុសពីមុនទេ

//s9.kh1.co/3c/3c79a0480787868c9f30e6436d56b83cc2ae5576.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២៤ ១ល្ងាច · ៣ ម៉ោងមុន

បើក្រឡេកមកមើលសម្រស់របស់ Hye Sun ជាតួឯកស្រីវិញ គឺពិតជាស្រស់ស្អាតដូចពីមុនអ៊ីចឹង។

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលស្នេហាវិស័យរឿងភាគកូរ៉េ ប្រាកដជាធ្លាប់បានតាមដានរឿង"កន្លង់បាក់ស្លាប កុលាបមានស្នេហ៍"ឬជារឿង F4 កូរ៉េ ហើយ ដែលសម្ដែងដោយ Lee Minho ក្នុងនាម គូ ចុងព្យ៉ូ ហើយ Goo Hye Sun ជាគីម ចាន់ឌី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lee Minho ក្នុងនាម គូ ចុងព្យ៉ូ ហើយ Goo Hye Sun ជាគីម ចាន់ឌី
 Lee Minho ក្នុងនាម គូ ចុងព្យ៉ូ ហើយ Goo Hye Sun ជាគីម ចាន់ឌី

កន្លងផុតទៅយូរឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាពរបស់រឿងនេះនៅតែមានសន្ទុះហើយចាត់ទុកជារឿងមួយដ៏ពេញនិយមក្នុងស្រទាប់យុវវ័យ។ យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់របស់ Hye Sun ជាតួឯកស្រីវិញ គឺពិតជាស្រស់ស្អាតដូចពីមុនអ៊ីចឹង។

Goo Hye Sun 
Goo Hye Sun 

Hye Sun ទើបតែបានបង្ហាញខ្លួនក្នុងកម្មវិធីមួយរបស់ KBS 2TV ដោយនាងបានស្លៀកពាក់ដូចនៅផ្ទះយ៉ាងសាមញ្ញគឺអាវដៃវែងឆ្នូតសលាយទឹកក្រូច ចំណែកឯសក់របស់នាងវិញគ្រាន់តែគាបឡើង ទម្លាក់សក់ខាងមុខឲ្យរញ៉េរញ៉ៃ ហើយផ្ទៃមុខក៏មិនបានផាត់អ្វីដែរ ដែលមើលទៅពិតជាធម្មជាតិខ្លាំងណាស់។ អ្នកគាំទ្រក៏បានកោតសរសើរនាងដែរថា ទោះកន្លងផុតទៅច្រើនឆ្នាំហើយក៏នាងនៅតែរក្សាផ្ទៃមុខក្មេងជាងវ័យដដែល ដូចមិនខុសពីកាលសម្ដែងរឿងនោះឡើយ៕  

Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sun
រូបភាព​​ថ្មីរបស់ Goo Hye Sun
រូបភាព​​ថ្មីរបស់ Goo Hye Sun

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T