ចិត្តជាម្តាយ! ទ្រាំអត់បាន ពេជ្រ សូលីកាបង្ហាញអារម្មណ៍ពិត នៅពេលគេយករូបភាពកូន ចុះផ្សាយម្តងៗ

//s9.kh1.co/43/43eaeb4244daa924e27b519ad8cd6e69a8ba4721.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២៤ ៩ព្រឹក · ៣ ម៉ោងមុន

ចិត្តជាម្តាយ! ទ្រាំអត់បាន ពេជ្រ សូលីកាបង្ហាញអារម្មណ៍ពិត នៅពេលគេចុះផ្សាយរូបភាពកូនម្តងៗ

ភ្នំពេញ៖ ត្រឹមជាមហាជន ប្រាកដជាចង់ដឹងចង់លឺ ជីវិតដ៏អស្ចារ្យ​របស់​ពួក​តារាល្បី​ៗ ហើយ​ក៏​ហាក់ដូចជា​ ចង់​ដឹង​ឱ្យ​បានលម្អិតបន្ដិច​ពី ​ជីវិត​ឯកជន​របស់​ពួក​គេ​ដែរ​ ប៉ុន្តែក៏មានតារាខ្លះ ក៏តែងតែបើកចំហរនៃ ជីវិតដ៏មានសុភមង្គលរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ក៏មានតារាមួយចំនួន ចង់រក្សាជីវិតភាព​ឯកជន​ ជាពិសេស​បុត្រា បុត្រីរប​ស់ពួកគេតែម្តង ដើម្បី គោរពសិទ្ធិទៅលើកុមារភាព ជាពិសេស អារម្មណ៍របស់ក្មេងទៅថ្ងៃអនាគតដូច្នេះដែរ។

ក្នុងនោះផងដែរ​ តារាចម្រៀងឯករាជ ពេជ្រ សូលីកា ក៏បានបង្ហើបអារម្មណ៍ពិតផងដែរ ពាក់ព័ន្ធលើករណីមួយនេះ ដែលមានបណ្តាលផេកមួយចំនួន បានរំលោភលើភាពឯកជន​របស់តារាស្រីរូបនេះ ដែលបានយករូបភាព កូនប្រុសរប​ស់នាង គ្រប់ទម្រង់ យកទៅចុះផ្សាយ ដោយទ្រាំមិនបាន ក៏បានបង្ហោះសំណេរ នៅលើផេកផ្លូវការរបស់នាង ដោយលើកឡើងដូច្នេះថា៖

វាមិនមែនជាលើកទីមួយដែលនាងខ្ញុំធ្វើការផុសស្នើរសុំទៅកាន់ផេកព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពីរូបនាងខ្ញុំដោយគ្មានការអនុញ្ញាត ព្រមទាំងភ្ជាប់ជាមួយរូបភាពកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំបន្ថែមទៀត ក្នុងនាមជាសិល្បៈខ្មែរមួយរូប នាងខ្ញុំពិតជាមានការអន់ចិត្តជាខ្លាំង ចំពោះការមិនគោរពសិទ្ធិទៅលើកុមារ ដែលចុះផ្សាយនៅព័ត៌មានអត់ប្រយោជន៍ ចំពោះរឿងមនុស្សធំមិនគួរយកក្មេងមកពាក់ព័ន្ធ ផ្សាយពីខ្ញុំអីក៏ផ្សាយចុះ បើផ្សាយមិនចេះគិត តែសូមកុំយករូបភាពកូនប្រុសរបស់ខ្ញុំទៅដាក់ក្នុងព័ត៌មានដែលអត់ប្រយោជន៍បន្តទៀត។សូមមេត្តាគិតដល់អារម្មណ៍ក្មេងទៅថ្ងៃអនាគតផង  

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ការបង្ហោះរបស់ ពេជ្រ សូលីកា
ការបង្ហោះរបស់ ពេជ្រ សូលីកា
ពេជ្រ សូលីកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T