ក្លាយជាមហាសេដ្ឋីហើយ តែ Selena បែរជា ត្រូវគេ»»-រិះ»»-គ»»-ន់ ដោយសារ ...

//s9.kh1.co/e1/e1ee1c90c1e27a98e4b828a5dc931e16f0bd3f5b.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២៤ ៩ព្រឹក · ៣ ម៉ោងមុន

តារាចម្រៀងស្រី Selena Gomez ត្រូវបានមហាជនមួយផ្នែក បានចេញមករិះគន់ ដោយសារតែសកម្មភាពមួយនេះ។

កម្សាន្ត៖ នៅល្ងាចថ្ងៃទី ១៣ ខែតុលា (ម៉ោងក្នុងស្រុក) តារាចម្រៀងស្រី Selena Gomez ត្រូវបានគេឃើញថា បានចាកចេញពីភោជនីយដ្ឋានប្រណីតមួយកន្លែង ក្នុងទីក្រុងញូវយ៉ក ដែលការបង្ហាញខ្លួនរបស់នាង បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ ដោយនាងបានបង្ហាញភាពរួសរាយរាក់ទាក់ បានថតរូប និងចុះហត្ថលេខាឱ្យអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena
Selena

ជាពិសេស បន្ទាប់មក តារាស្រីរូបនេះ បានឱ្យប្រាក់ ២០ ដុល្លារ ដល់អ្នកសុំទាន ហើយនិយាយថា «ញ៉ាំអាហារឆ្ងាញ់ៗ»។ តែអ្វី​ដែល Selena Gomez មិន​បាន​រំពឹង​ទុក​នោះ​គឺ​ សកម្មភាព​ដែល​ហាក់​ដូច​ជា​ធម្មតាមួយនេះ ​បានបង្ក​ភាព​ចម្រូងចម្រាស​លើ​បណ្ដាញ​សង្គម។

Selena
Selena

យ៉ាងណាមិញ ទស្សនិកជនមួយផ្នែក បានរិះគន់រូបនាងថា កំណាញ់ ដោយគ្រាន់តែផ្តល់ប្រាក់តិចតួច ដល់ជនអនាថា ខណៈពេលដែលរូបនាង កំពុងមានទ្រព្យសម្បត្តិសរុបជាង រាប់ពាន់លានដុល្លារ។

តែទោះជាយ៉ាងណា ក៏នៅមានមនុស្ស​ជា​ច្រើន​ទៀត បាន​ចេញ​មុខ​ការពារ​តារាស្រីរូបនេះ ដោយពួកគេ​បាន​ប្រកែក​ថា Selena មាន​កាយវិការ​ដ៏​ស្រស់​ស្អាត ហើយ​មិន​សម​នឹង​រង​ការ​វាយប្រហារ ​ពី​សំណាក់​សាធារណជន​ឡើយ​៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T