Liam ចួបរឿងកម្សត់បែបនេះ មុនឈានដល់ការបា»-ត់ប»-ង់ជីវិតដ៏រន្ធ»-ត់

//s9.kh1.co/04/04a7f68619e4ca8e119dde5007a96c2f63f66dee.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២៤ ៨ព្រឹក · ៤ ម៉ោងមុន

យោងតាមការចុះផ្សាយរបស់ Page Six គឺមុនស្លាប់ Liam បានវក់នឹងការប្រើប្រាស់សារធាតុញៀនយ៉ាងខ្លាំង រហូតដល់ខាងផលិតកម្មមើលថែគេបានផ្ដាច់កុងត្រាជាមួយគេ

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងប្រុស Liam Payne ជាអតីតសមាជិកក្រុមចម្រៀងបុរស One Direction បានទទួលមរណភាពកាលពីថ្ងៃទី១៧ខែតុលា  បន្ទាប់ពីត្រូវគេរាយការណ៍ថា បានលោតចុះពីជាន់ទី៣នៃបន្ទប់សណ្ឋាគារ នៅសណ្ឋាគារមួយកន្លែង ឯទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Liam Payne
 Liam Payne

ហេតុការណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតអ្នកចម្រៀងវ័យ៣១ឆ្នាំរូបនេះភ្លាមៗ ដោយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ពុំអាចស្រោចស្រង់ជីវិតគេបាននោះឡើយ ដែលបានធ្វើឲ្យតារាចម្រៀងក៏ដូចជាអ្នកគាំទ្រមកពីជុំវិញពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំង។

 Liam Payne
 Liam Payne

យ៉ាងណាមិញ គេសង្ស័យថា មុនស្លាប់ Liam ហាក់មានស្មារតីមិននឹងនរគឺសតិវង្វេងវង្វាន់ ដោយសារការប្រើប្រាស់សារធាតុញៀន ក្រោយប៉ូលិសបានរកឃើញភ័ស្តុតាងមួយចំនួនដូចជា ទូរទស្សន៍ត្រូវបានដាល់យ៉ាងដំណំ និងមានថ្នាំញៀននៅលើតុផងដែរ។

 Liam Payne
 Liam Payne
 Liam Payne
 Liam Payne
 Liam Payne
 Liam Payne

យោងតាមការចុះផ្សាយរបស់ Page Six គឺមុនស្លាប់ Liam បានវក់នឹងការប្រើប្រាស់សារធាតុញៀនយ៉ាងខ្លាំង រហូតដល់ខាងផលិតកម្មមើលថែគេបានផ្ដាច់កុងត្រាជាមួយគេ ប៉ុន្តែមានបុគ្គលិកក្មេងៗដែលនៅក្បែរគេ ព្យាយាមទាញគេមកវិញ ដើម្បីកសាងកេរ្តិ៍ឈ្មោះនិងលាងខ្លួនឯងចេញពីវិថីដ៏អាក្រក់នេះ។កន្លងមក លោកក៏ធ្លាប់បានចូលកម្មវិធីហ្វឹកហាត់និងស្ដារកាយសម្បទាសម្រាប់អ្នកញៀនថ្នាំផងដែរ ប៉ុន្តែមិនដឹងហេតុអ្វីបណ្ដាលឲ្យអាការៈបែបនេះនៅតែកើតមាន ដែលនាំឲ្យលោកបាត់បង់ជីវិតតែម្ដង៕  

រូបភាព
រូបភាព
រូបភាព
រូបភាព
អ្នកគាំទ្រប្រមូលផ្ដុំគ្នានៅក្រៅសណ្ឋាគារដែល Liam Payne បានស្លាប់
អ្នកគាំទ្រប្រមូលផ្ដុំគ្នានៅក្រៅសណ្ឋាគារដែល Liam Payne បានស្លាប់
អ្នកគាំទ្រប្រមូលផ្ដុំគ្នានៅក្រៅសណ្ឋាគារដែល Liam Payne បានស្លាប់
អ្នកគាំទ្រប្រមូលផ្ដុំគ្នានៅក្រៅសណ្ឋាគារដែល Liam Payne បានស្លាប់

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T