ហ្វេនៗចាប់អារម្មណ៍ ក្រោយ Jennifer Lopez និង ស្វាមី ចូលរួមកម្មវិធីនេះ ជាមួយគ្នា

//s9.kh1.co/08/08fb04813d47b41518c784546cc9cadb390e8c52.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២៤ ៩ព្រឹក · ១២ ម៉ោងមុន

ខណៈកំពុងស្ថិតក្នុងដំណើរការលែងលះគ្នា តែតារាចម្រៀងស្រី Jennifer Lopez និងស្វាមី បានចេញមកចូលរួមកម្មវិធីនេះ ជាមួយគ្នា។

កម្សាន្ត៖ តារាសម្តែង លោក Ben Affleck ត្រូវបានគេរាយការណ៍ថា បានជួបជាមួយអតីតភរិយា ដែលជាតារាសម្តែង Jennifer Garner នៅក្នុងព្រឹត្តិការណ៍មួយ កាលពីយប់ថ្ងៃសុក្រ ដែលជាកន្លែងដែលអតីតភរិយារបស់លោកម្នាក់ទៀត គឺតារាចម្រៀង Jennifer Lopez ក៏បានចូលរួម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

យោងតាមប្រភព ​​TMZ បានឲ្យដឹងថា Jennifer Garner បានមកដល់នៅម៉ោង ៧ យប់ ខណៈប្រាំនាទីក្រោយមក តារាចម្រៀងស្រី Jennifer Lopez ក៏បានបង្ហាញខ្លួន ហើយ Ben Affleck បានបង្ហាញខ្លួនចុងក្រោយគេ។ អ្នកទាំងបី បានចូលរួមសកម្មភាពមួយនៅក្នុងសង្កាត់ Brentwood, Los Angeles ជាមួយកូនៗ របស់ពួកគេ។

Ben Affleck និង អតីតភរិយា Jennifer Garne
Ben Affleck និង អតីតភរិយា Jennifer Garne

នៅចុងបញ្ចប់នៃកម្មវិធី Garner និង Affleck ត្រូវបានគេឃើញនៅជាមួយគ្នា ខណៈដែលអតីតគូស្វាមីភរិយាមួយនេះ បានជជែកគ្នាយ៉ាងសប្បាយរីករាយ។ យ៉ាងណាមិញ Jennifer Lopez បានបង្ហាញខ្លួនដាច់ ដោយឡែកជាមួយកូនស្រី Emme និងមិត្តភក្តិរបស់នាង។

Jennifer Lopez 
Jennifer Lopez 

យ៉ាងណាមិញ វាមិនច្បាស់ទេថាតើ Jennifer Lopez បាននិយាយជាមួយ Ben Affleck នៅក្នុងព្រឹត្តិការណ៍នោះឬយ៉ាងណា។ តែទោះយ៉ាងណា អតីត​គូស្វាមីភរិយា​តារា​រូប​នេះ​ កំពុង​ឈាន​ដល់​ដំណើរការ​លែងលះ ប៉ុន្តែ​នៅ​តែ​ព្យាយាម​ជួប​គ្នា​ ក្នុង​សកម្មភាព​រួម​គ្នា ​ដើម្បី​កូន។ គួររំឮកផងដែរថា Jennifer Lopez បានដាក់ពាក្យសុំលែងលះ នៅតុលាការនៅថ្ងៃទី ២០ ខែសីហា ពោលគឺរយៈពេលពីរឆ្នាំ ចាប់តាំងពីរៀបការជាមួយ Ben Affleck

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T