មិនខ្វល់ពីរឿងអា»-ស្រូវ Han So Hee ទិញផេនហោសថ្មី តម្លៃជិត៤លានដុល្លារ

//s9.kh1.co/43/4359ca9d28830be874d37081510e09be654d53b8.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២៤ ៨ព្រឹក · ៣ ម៉ោងមុន

o Hee ថែមទាំងបានទិញផ្ទះវីឡាប្រភេទ Penthouse មានតម្លៃដល់ទៅ ៣.៨លាដុល្លារអាមេរិកឯណោះ

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Han So Hee បានផុងខ្លួននឹងរឿងអាស្រូវជាមួយអតីតមិត្តប្រុស Ryu Jun Yeol និង Lee Hyeri កាលពីដើមឆ្នាំ២០២៤ ហើយថ្មីៗនេះក៏មាន គេចោទប្រកាន់ថានាងបានបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយវាយប្រហារទៅលើ Hyeri ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 តារាសម្ដែងស្រី Han So Hee
 តារាសម្ដែងស្រី Han So Hee

យ៉ាងណាមិញ ភ្នាក់ងាររបស់ So Hee បានច្រានចោលការចោទប្រកាន់នេះហើយ ដោយបាននិយាយថា So Hee ពិតជាពុំបានដឹងអ្វីនោះឡើយ ខណៈដែលនាងនៅតែបន្តចេញមុខនៅក្នុងកម្មវិធីនានា។

 តារាសម្ដែងស្រី Han So Hee
 តារាសម្ដែងស្រី Han So Hee

ក្រឡេកមកមើលជីវិតពិតក្រៅឆាកវិញ So Hee ថែមទាំងបានទិញផ្ទះវីឡាប្រភេទ Penthouse មានតម្លៃដល់ទៅ ៣.៨លាដុល្លារអាមេរិកឯណោះ ដែលវីឡានេះស្ថិតនៅតំបន់ Achiu-Dong, Guri ឯខេត្ត Gyeonggi ។

 តារាសម្ដែងស្រី Han So Hee
 តារាសម្ដែងស្រី Han So Hee

នាងបានទិញវីឡានេះកាលពីថ្ងៃទី២១ខែសីហា ដែលមានទំហំ២០៣ម៉ែត្រការ៉េ និងបានបង់ប្រាក់រួចរាល់ ក៏ដូចជាក្លាយជាម្ចាស់កម្មសិទ្ធិនាថ្ងៃទី៣០ខែកញ្ញា ខណៈដែលនាងធ្លាប់បានបង្ហើបថាឥឡូវនេះ នាងបានស្នាក់នៅសណ្ឋាគារសិនរង់ចាំផ្ទះថ្មីរួចរាល់៕  

រូបភាព
រូបភាព

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T