Angelina Jolie ចេញមកបណ្ដើរគូស្នេហ៍ថ្មី យ៉ាងផ្អែមល្ហែម ក្រោយលែងលះ Brad Pitt

//s9.kh1.co/86/86bbaf5fe7f8a72b2bd3da39436ebcc07a9b159e.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២៤ ៨ព្រឹក · ៣ ម៉ោងមុន

តារាស្រីរូបនេះបានស្នាក់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន ហើយប្រភពមួយបានថ្លែងប្រាប់សារព័ត៌មាន The US Sun ថា Akala បានឡើងទៅចំណាយពេលជាមួយលោកស្រីនៅបន្ទប់សណ្ឋាគារនោះ

អង់គ្លេស៖ តារាសម្ដែងស្រីដ៏ឆ្នើមក្នុងពិភពហូលីវូដគឺ លោកស្រី Angelina Jolie ត្រូវបានគេប្រទះឃើញថាបានបណ្ដើរគ្នាជាមួយ អ្នកចម្រៀងរ៉េបល្បីឈ្មោះរបស់អង់គ្លេស Akala ដែលជាបុរសគេសង្ស័យថាជាគូស្នេហ៍ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី Angelina Jolie 
លោកស្រី Angelina Jolie 
Akala
Akala

តារាស្រីរូបនេះបានស្នាក់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន ហើយប្រភពមួយបានថ្លែងប្រាប់សារព័ត៌មាន The US Sun ថា Akala បានឡើងទៅចំណាយពេលជាមួយលោកស្រីនៅបន្ទប់សណ្ឋាគារនោះ។

ក្នុងនោះមានគេប្រទះឃើញ តារាចម្រៀងរ៉េបប្រុសម្នាក់នេះច្បាស់ៗនៅក្នុងសណ្ឋាគារផងដែរ ប៉ុន្តែពួកគេពុំទាន់បានបើកបង្ហាញជាសាធារណៈពីទំនាក់ទំនងពួកគេនោះឡើយ ដោយបានប្រើឡានផ្សេងគ្នានិងចេញចូលច្រកផ្សេងគ្នា ហើយកាលពីលើកមុន Angelina និង Akala ក៏បានចូលរួមមហោស្រពភាពយន្តដែរ តែមិនបានមកជាមួយគ្នាឡើយ។

លោកស្រី Angelina Jolie និង  Akala
លោកស្រី Angelina Jolie និង  Akala
លោកស្រី Angelina Jolie និង  Akala
លោកស្រី Angelina Jolie និង Akala

បន្ទាប់ពីចូលរួមមហោស្រពនោះហើយ អ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចដ៏រ៉ូមេនទិកជាមួយគ្នាទៀតផង ខណៈដែលពួកគេទាំងពីរត្រូវគេសង្ស័យថាបានណាត់ចួបគ្នាតាំងពីខែឧសភា ឆ្នាំ២០២៤៕

លោកស្រី Angelina Jolie 
លោកស្រី Angelina Jolie 
Akala
Akala

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T