សុំកា..ចតិចហើយ! ក្រោយមានតម្រុយថាអាចសងសឹក Gomba លេងហ្គង់តូច ៥ ទឹក ឥឡូវពេជ្រ សម្បត្តិ សុំថែមលក្ខខណ្ឌមួយទៀត ដោយលេងខ្សែក្រវាត់លក្ខណៈបែបនេះ

//s9.kh1.co/3e/3e5bc303bc74cdd36e0e267b9aedea32a8effb62.jpg
កីទ្បា

 ២៣-តុលា-២០២៤ ៩ព្រឹក · ៨ ថ្ងៃមុន

ក្រោយមានតម្រុយថាអាចសងសឹក Gomba លេងហ្គង់តូច ៥ ទឹក ឥឡូវពេជ្រ សម្បត្តិ សុំថែមលក្ខខណ្ឌមួយទៀត ដោយលេងខ្សែក្រវាត់លក្ខណៈបែបនេះ

ប្រដាល់៖ ថ្មីៗនេះមានដំណឹងដ៏គួរឱ្យចាប់អារម្មណ៍មួយថា កីឡាករក្របីព្រៃពេជ្រ សម្បត្តិ របស់កម្ពុជា អាចនឹងត្រូវជួបគ្នាជាមួយកីឡាករ អាហ្វ្រិកខាងត្បូង Ncedo Gomba ជាលើកទី ២ បន្ទាប់ពីប្រធានចាប់គូប្រចាំសង្វៀនគ្រុឌគុនខ្មែរ លោក មុល នី បានបង្ហើបថា "ប្រសិនបើមិនមានអ្វីប្រែប្រួលទេ​ គឺ ពេជ្រ សម្បត្តិ នឹងត្រូវជួបគ្នាជាមួយ Ncedo Gomba ម្តងទៀត ប៉ុន្តែលើកនេះពិសេសត្រង់ថា ការប្រកួតគឺបែបហ្គង់ចេញម្រាម ៥ទឹក និងដាក់ខ្សែក្រវាត់ថ្មីឲ្យដណ្តើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

រម្លឹកថា កាលពីថ្ងៃទី ២៨ ខែកញ្ញា កន្លងទៅ ពេជ្រ សម្បត្តិ បានជួបជាមួយ Gomba នៅសង្វៀន គ្រុឌគុនខ្មែរ ម្តងរួចមកហើយ ហើយជាលទ្ធផល សម្បត្តិ បានរបូតខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនមួយគ្រឿងទៅដៃរបស់អ្នកប្រដាល់សញ្ជាតិ អាហ្វ្រិកខាងត្បូង ក្រោយឆ្លងកាត់ការប្រកួតពេញ ៥ ទឹកពេញយ៉ាងស្វិតស្វាញ កូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់បានបរាជ័យដោយពិន្ទុ។ 

បន្ទាប់ពីដណ្តើមបានខ្សែប្រយុទ្ធគ្រុឌមួយគ្រឿងនេះ បានធ្វើឱ្យបច្ចុប្បន្ន Gomba កំពុងកាន់កាប់ខ្សែក្រវាត់គ្រុឌគុនខ្មែរ ២ គ្រឿងម្នាក់ឯង ដោយមួយគ្រឿងទៀត គឺរូបគេដណ្តើមបានពីខ្ញីចាស់នាគខ្មៅឃុន ឌីម៉ា កាលពីចុងខែ កក្កដា កន្លងទៅ។

ងាកមកកាន់ពេជ្រ សម្បត្តិ វិញ បច្ចុប្បន្នរូបគេក៏មានខ្សែក្រវាត់គ្រុឌគុនខ្មែរ ២ គ្រឿងនៅក្នុងដៃផងដែរ ដ្បិតទើបតែរបូតមួយគ្រឿងក្តី ហើយថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអេដមីនខាត់ ស្តង់ដា សម្បត្តិ បាននិយាយថា បើបានជួប Gomba ម្តងទៀតមែន "គេសុំដាក់ខ្សែក្រវាត់គ្រុឌគុនខ្មែរម្នាក់ ២ គ្រឿងតែម្តង"

យ៉ាងណាក៏ដោយ លោកមុល នី បានបញ្ជាក់រួចហើយ ថាការប្រកួតនេះអាចនឹងដាក់ខ្សែក្រវាត់ថ្មីឱ្យដណ្តើម ប៉ុន្តែយើងនឹងរង់ចាំមើល ថាតើប្រធានចាប់គូនៅ ទ.ទ.ក អាចនឹងកែប្រែឱ្យមានការដណ្តើមខ្សែក្រវាត់ម្នាក់ ២ ខ្សែវិញដែរឬទេ បន្ទាប់ពីមានការសំណូលពរពី សម្បត្តិបែបនេះ។

រូបភាព
រូបភាព
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T