Justin និង ភរិយា ស្លៀកពាក់​​ប្លែ»-កៗ ចេញមកកាន់ដៃបណ្ដើរគ្នាស្អិតរមួត

//s9.kh1.co/9a/9ad61778e1fbf57b6d6a6fbddd189e8cf0791c2b.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២៤ ៨ព្រឹក · ៥ ម៉ោងមុន

ការតុបតែងខ្លួនរបស់គូស្វាមីភរិយាទាំងពីរនាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ

អាមេរិក៖ កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤កន្លងទៅនេះ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ Justin Bieber បានចេញមកបណ្ដើរភរិយា Hailey Bieber យ៉ាងផ្អែមល្ហែម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber និងភរិយា
Justin Bieber និងភរិយា

ក្នុងនោះដែរ Hailey និង Justin បានចូលរួមកម្មវិធីសម្ពោធផលិតផលថ្មីរបស់ Rhodes ជាយីហោគ្រឿងថែរក្សាមុខរបស់ Hailey ផ្ទាល់ដែលធ្វើឡើងនៅ Los Angeles hotspot Funke។

Justin Bieber និងភរិយា
Justin Bieber និងភរិយា

គេឃើញថាគូស្វាមីភរិយាទាំងពីរនាក់លេងស្ទាយ៍ប្លែកៗពីគ្នាដោយម្ដងនេះ Justin Bieber ស្លៀកពាក់ដូចពួកខោប៊យ គឺអាវដៃវែងរលុងពណ៌ត្នោតក្រឡាឆ្នូតសនិងខោខោប៊យបែប Baggy Jeans ជាមួយនឹងមួកខោប៊យពណ៌ត្នោតខ្ចី ឯ Hailey Bieber វិញតែងខ្លួនបែបបុរសៗវិញ ដោយនាងបានស្លៀកអាវធំរលុងពណ៌ប្រផេះ ដែលវែងនិងធំជាងខ្លួន ហើយចងសក់កួចឡើងលើនិងពាក់វ៉ែនតា។

Justin Bieber និងភរិយា
Justin Bieber និងភរិយា

ការតុបតែងខ្លួនរបស់គូស្វាមីភរិយាទាំងពីរនាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះលើកនេះ Hailey រាងមើលទៅតែងខ្លួនប្លែកតាំងពីសម្រាលកូនរួចមក៕

រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា
រូបភាពថ្មីរបស់ Justin Bieber និងភរិយា

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T