បទ APT. របស់ Rosé ពីរោះពេក សូម្បី J-Hope BTS ក៏រាំតាមដែរ (មានវីដេអូ)

//s9.kh1.co/ff/ff047f70ccaf69d90045ce752249f160bdd16bd7.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២៤ ៣ល្ងាច · ៧ ម៉ោងមុន

តារាចម្រៀងប្រុសរូបនេះហាក់មានភាពរីករាយ និងសប្បាយក្នុងការចូលរួមនេះខ្លាំងមែនទែន ដោយគេឃើញថារូបគេបានបញ្ចេញក្បាច់រាំនូវបទជាច្រើន

កូរ៉េខាងត្បូង៖ នាថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ នេះ J-Hope ដែលជាសមាជិកក្រុមចម្រៀងបុរសដ៏ល្បីល្បាញ BTS បានចូលរួមជាកីឡាករកិត្តិយសបោះកូនបាល់ក្នុងការប្រកួតរវាង KIA Tigers និង Samsung Lions ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
J-Hope 
J-Hope 
 Rosé
 Rosé

ក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះហាក់មានភាពរីករាយ និងសប្បាយក្នុងការចូលរួមនេះខ្លាំងមែនទែន ដោយគេឃើញថារូបគេបានបញ្ចេញក្បាច់រាំនូវបទជាច្រើនដែលបានចាក់នៅក្នុងកីឡដ្ឋាន ដូចជាបទ "Dynamite" ដែលជាបទរបស់ក្រុម BTS ផ្ទាល់។

យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍គឺ J-Hope ក៏បានរាំបទ "APT." ជាបទចម្រៀងកំពុងល្បីខ្លាំងទើបនឹងបញ្ចេញរបស់ Rosé សមាជិកក្រុមចម្រៀងនារី BLACKPINK និងលោក Bruno Mars ដែលមកទល់ពេលនេះមានអ្នកចូលស្តាប់ជាង១១៨លាននាក់ហើយ។ សកម្មភាពនេះបានបញ្ជាក់ថា សមាជិក BTS ដូចជា J-Hope ស្រលាញ់ចូលចិត្តបទនេះដូចគ្នា៕  

 J-Hope
 J-Hope
បទ "APT." 
បទ "APT." 
បទ "APT." 
បទ "APT." 

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T