Jessi ក្លាយជាផ្ទាំ»-ងស៊ី»-ប គេរិះគន់ព្រាតដោយសាររឿងក្ដីហិ-»ង្សារបស់មិត្តភក្តិ

//s9.kh1.co/14/141105ba3b8e5f010f4ead5ccacda6080d0500ee.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២៤ ៨ព្រឹក · ១៦ ម៉ោងមុន

គណនីបណ្ដាញសង្គមរបស់ Jessi រងការសរសេររិះគន់ជាច្រើនពីអ្នកគាំទ្រ

កូរ៉េខាងត្បូង៖ តារាចម្រៀងរ៉េបស្រីល្បីឈ្មោះ Jessi បានក្លាយជាប្រធានបទនៃការរិះគន់ បន្ទាប់ពីនាងបានពាក់ព័ន្ធនឹងករណីហិង្សាទៅលើបុរសជាអ្នកគាំទ្រម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Jessi 
 Jessi 

ថ្មីៗនេះ វីដេអូយកចេញពីកាំមេរ៉ាបានបង្ហាញថា Jessi បានដើរនៅលើផ្លូវមួយជាមួយនឹងមិត្តភក្តិគូកនរបស់នាង ស្រាប់តែអ្នកគាំទ្រចូលមកសុំហត្ថលេខាតែ Jessi បានបដិសេធយ៉ាងសុភាព រួចស្រាប់តែមិត្តភក្តិរបស់នាងម្នាក់ បានចូលទៅប្រើអំពើហិង្សាលើបុរសជាអ្នកគាំទ្រនោះតែម្ដង។ Jessi បានឃើញហេតុការណ៍ហិង្សានោះផ្ទាល់ភ្នែក ដោយដំបូងនាងមើលទៅដូចជាចូលទៅជួយឃាត់តែក៏អត់វិញ និងបានចាកចេញពីទីតាំងហេតុការណ៍នោះ។

 Jessi 
 Jessi 

ក្រោយមក អ្នកគាំទ្រដែលត្រូវហិង្សានោះបានដាក់ពាក្យបណ្ដឹង ហើយ Jessi បានចេញមុខមកស្រាយបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសពាក់ព័ន្ធនឹងករណីនេះដោយនាងបានសារភាពថានាងមិនបានស្គាល់បុរសដែលបានប្រើអំពើហិង្សាលើអ្នកគាំទ្រនាងទេ ប៉ុន្តែក្រោយមកនាងបានសារភាពថានាងបានស្គាល់។

 Jessi 
 Jessi 

តាំងពីពេលនោះមក គណនីបណ្ដាញសង្គមរបស់ Jessi រងការសរសេររិះគន់ជាច្រើនពីអ្នកគាំទ្រដោយមួយក្នុងនោះបានប្រាប់នាងឲ្យទៅធ្វើអត្តឃាតទៀតផង រហូតនាងត្រូវចេញមកមកទទូចពួកគេឲ្យបញ្ឈប់ ស្របពេលអ្នកគាំទ្រខ្លះក៏បានបង្ហាញការយល់ចិត្តថា Jessi មិនសមនឹងទទួលរងការរិះគន់ទេព្រោះនាងមិនបានប្រព្រឹត្តិផ្ទាល់ឡើយ៕

 Jessi 
 Jessi 
ការបង្ហោះរបស់ Jessi
ការបង្ហោះរបស់ Jessi

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T