ជេក Titanic ចេញមកបណ្ដើរគូស្នេហ៍ក្មេ»-ង មើលហើយច្រណែ»-នជំនួស

//s9.kh1.co/41/41239201d32b1364eaed09cdbd78e071112697af.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២៤ ៣ល្ងាច · ៧ ម៉ោងមុន

អ្នកទាំងពីរត្រូវគេប្រទះឃើញថាបានកាន់ដៃគ្នានៅទីក្រុងញ៉ូវយ៉ក

អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា លោក Leonardo Dicaprio ដែលយើងស្គាល់ក្នុងនាមជាតួអង្គ "ជេក" ក្នុងរឿងកប៉ាល់ទីតានិក (Titanic) ដ៏ល្បីល្បាញនោះបានឈានចូលវ័យ៤៩ឆ្នាំហើយ តែបើនិយាយពីជីវិតស្នរហារបស់លោកវិញ គឺនៅតែបន្តផ្អែមល្ហែមជាមួយមិត្តស្រីវ័យក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Leonardo Dicaprio
លោក Leonardo Dicaprio
Vittoria Ceretti 
Vittoria Ceretti 

លោកកំពុងទាក់ទងកញ្ញាតារាបង្ហាញម៉ូត Vittoria Ceretti ដែលមានវ័យត្រឹម ២៦ឆ្នាំ និងជារឿយៗតែងតែចេញមកបណ្ដើរគ្នាយ៉ាងផ្អែមល្ហែម ហើយថ្មីៗនេះ អ្នកទាំងពីរត្រូវគេប្រទះឃើញថាបានកាន់ដៃគ្នានៅទីក្រុងញ៉ូវយ៉ក។

តាមរយៈរូបភាពដែលបានថតដោយអ្នកកាសែត គេឃើញថា Leonardo បានស្លៀកពាក់ធម្មតាណាស់គឺអាវយឺតពណ៌រាងប្រផេះស្រាលនិងខោពណ៌គគី ចងដោយអាវរងាត្រង់ចង្កេះនិងម៉ាសពណ៌ទឹកប៊ិច រួមជាមួយមួក ហើយ Vittoria ស្លៀកខោខ្មៅអាវ Crop Top ពាក់កណ្ដាលខ្លួនពណ៌ស ពាក់ពីលើដោយអាវដៃវែងពណ៌ខ្មៅ មានវ៉ែនតាការពារកម្ដៅថ្ងៃពណ៌ខ្មៅ។

លោក Leonardo Dicaprio
លោក Leonardo Dicaprio
Vittoria Ceretti 
Vittoria Ceretti 

អ្នកទាំងពីរបានជជែកគ្នានិងកាន់ដៃគ្នាជាប់មិនរបេះ មើលទៅសាមញ្ញតែបង្កប់ភាពផ្អែមល្ហែម ដែលធ្វើឲ្យអ្នកគាំទ្រសរសើរថាចំណងស្នេហ៍ប្រុសចាស់-ស្រីក្មេង មួយគូនេះនៅតែរលូន៕

រូបភាព​​ថ្មីរបស់ លោក Leonardo Dicaprio និងគូស្នេហ៍
រូបភាព​​ថ្មីរបស់ លោក Leonardo Dicaprio និងគូស្នេហ៍
រូបភាព​​ថ្មីរបស់ លោក Leonardo Dicaprio និងគូស្នេហ៍
រូបភាព​​ថ្មីរបស់ លោក Leonardo Dicaprio និងគូស្នេហ៍
រូបភាព​​ថ្មីរបស់ លោក Leonardo Dicaprio និងគូស្នេហ៍
រូបភាព​​ថ្មីរបស់ លោក Leonardo Dicaprio និងគូស្នេហ៍

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T