នោះត្រៀមទៅ! Lamine Yamal បានបោះសម្តីទៅ R.Madrid បែបនេះ មុនជួបគ្នាក្នុងជំនួប El Clasico

//s9.kh1.co/73/73ca1de1ddf501f213aa229db1ff2f29ad9ac609.jpg
កីទ្បា

 ២៥-តុលា-២០២៤ ១ល្ងាច · ៤ ម៉ោងមុន

Lamine Yamal បានបោះសម្តីទៅ R.Madrid បែបនេះ មុនជួបគ្នាក្នុងជំនួប El Clasico

បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Lamine Yamal បាននិយាយដោយការមានទំនុកចិត្តខ្ពស់ មុនជំនួប El Clasico ទល់នឹងក្រុមអធិរាជស Real Madrid នៅយប់រំលងអាធ្រាត្រថ្ងៃ សៅរិ៍ ទី ២៦ ឈានចូលថ្ងៃទី ២៧ សប្តាហ៍នេះមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lamine Yamal ទល់នឹង R.Madrid
កីឡាករ Lamine Yamal ទល់នឹង R.Madrid

ជាការពិតណាស់ នៅក្នុងសប្តាហ៍នេះ Barcelona ហាក់ធ្វើការធ្ងន់ធ្ងរមែនទែន ដោយកាលពីថ្ងៃ ពុធ កន្លងទៅ ពួកគេទើបតែបញ្ចប់ការប្រកួតទល់នឹងក្រុមខ្លាំង Bayern Munich នៅ Champions League ក្នុងនោះពួកគេបានយកឈ្នះក្នុងលទ្ធផល ៤-១ និងចុងសប្តាហ៍នេះ ពួកគេនឹងត្រូវបន្តការប្រកួតដ៏ធំមួយទៀត ដោយត្រូវជួបជាមួយ Real Madrid នៅក្របខណ្ឌ La Liga។

ទោះបីជាយ៉ាងណាក៏ដោយ Lamine Yamal នៅតែមានភាពជឿជាក់ខ្ពស់លើ Barcelona ដែលជាក្រុមរបស់គេ ហើយគេរំពឹងថា Barcelona នឹងអាចយកឈ្នះ Real Madrid នៅក្នុងការប្រកួតនោះ ដើម្បីបន្តឈរនៅតំណែងកំពូលតារាងក្នុងក្របខណ្ឌ La Liga បន្តទៀត។

ទាក់ទងនឹងរឿងខាងលើ ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំ បាននិយាយយ៉ាងដូច្នេះថា៖

El Clasico? ពួកយើងជឿជាក់ ថាពួកយើងគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយខ្ញុំគិតថា ពួកយើងកំពុងតែបង្ហាញវាឱ្យអ្នករាល់គ្នាបានឃើញហើយ។ ពួកយើងនឹងឆ្ពោះទៅមុខជាមួយថាមពលរបស់ពួកយើងទាំងអស់គ្នា ហើយប្រហែលជាក្រុមដ៏ល្អបំផុត នឹងឈ្នះនៅក្នុងការប្រកួតនោះ៕

កីឡាករ Lamine Yamal 
កីឡាករ Lamine Yamal
កីឡាករ Lamine Yamal

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T