អុញនោះ! លោក Capello ថា​ កីឡាករ Bayern រូបនេះ ល្មមដល់ពេលចូលនិវត្តន៍ហើយ ក្រោយចាញ់ Barca ស្ពឹកមុខនៅ UCL

//s9.kh1.co/d4/d4a833e9c69df0fb4b37b6979e472593f5dccedc.webp
កីទ្បា

 ២៥-តុលា-២០២៤ ១០ព្រឹក · ៣ ម៉ោងមុន

លោក Capello ថា​ កីឡាករ Bayern រូបនេះ ល្មមដល់ពេលចូលនិវត្តន៍ហើយ ក្រោយចាញ់ Barca ស្ពឹកមុខនៅ UCL

អាល្លឺម៉ង់៖ អតីតគ្រូបង្វឹកក្រុមជ្រើសជាតិអង់គ្លេស លោក Fabio Capello បានទទូចឲ្យ អ្នកចាំទី Manuel Neuer ចូលនិវត្តន៍ពីបាល់ទាត់ ក្រោយ Bayern Munich រងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងរបស់ Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/37/378852959435dd8eda89fcfee6fbf5ed95a42661.jpg

ជាការពិតណាស់ ក្នុងការប្រកួតពានរង្វាន់ Champions League កាលពីយប់ថ្ងៃពុធកន្លងទៅ គឺ វាពិតជាភ្ញាក់ផ្អើលមែនទែនបន្ទាប់ពី Bayern Munich បានប្រកួតចាញ់ Barcelona ដល់ទៅលទ្ធផល ៤ទល់នឹង១ ខណៈ ក្នុងការប្រកួតនោះ ក្រុមអ្នកមានបុណ្យស៊ុតចំគោលដៅ ៤លើក ខណៈ Neuer មិនបានជួយសូម្បីតែមួយបាល់ ពោល របូតទាំង ៤គ្រាប់។

https://s9.kh1.co/__image/w=465,h=279,q=100/8a/8a75996191715785c425d28b0de5204846885759.png

ជុំវិញរឿងរ៉ាវខាងលើ លោក Capello បាននិយាយពី Neuer យ៉ាងដូច្នេះថា៖

នៅពេលដែលអ្នកចាំទីឈានដល់អាយុជាក់លាក់មួយ ពួកគេគួរតែមានភាពក្លាហានក្នុងការចូលនិវត្តន៍ពីបាល់ទាត់៕

លោក Fabio Capello
https://s9.kh1.co/__image/w=650,h=366,q=100/1d/1d46b659bf900502e011edf1c033ab3f140b454f.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T