ញាក់សាច់! Haaland យប់មិញប្រើក្បាច់ពិសេស លោតធា..ក់បាល់លើអាកាសបញ្ចូលទីយ៉ាងអស្ចារ្យ ជួយឱ្យ Man City លត់ Sparta Praha ៥-០(មានវីដេអូ)

//s9.kh1.co/27/27bf025a1915bcecb40ae79cc6516dc0e2d414bb.jpg
កីទ្បា

 ២៤-តុលា-២០២៤ ១១ព្រឹក · មួយថ្ងៃមុន

Haaland យប់មិញប្រើក្បាច់ពិសេស លោតធាក់បាល់លើអាកាសបញ្ចូលទីយ៉ាងអស្ចារ្យ ជួយឱ្យ Man City លត់ Sparta Praha ៥-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុមមេឃខៀវ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Sparta Praha មកពីសាធារណៈរដ្ឋឆេក នៅក្នុងការប្រកួតពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងក្រុមម្ចាស់ផ្ទះ Man City ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Sparta Praha ក្នុងលទ្ធផល ៥ ទល់នឹង ០។

ក្នុងនោះ ៥ គ្រាប់របស់ Man City គឺរកបានដោយ Phil Foden នៅនាទីទី ៣, Erling Haaland រកបាន ២ គ្រាប់នៅនាទីទី ៥៨ និង ៦៨, John Stones នៅនាទទី ៦៤ និងគ្រាប់ចុងក្រោយ រកបានដោយ Matheus Nunez នៅនាទីទី ៨៨ (P)។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ Man City ឈរលេខរៀងទី ៣ នៃតារាងចំណាត់ថ្នាក់របស់ UCL ក្រោយឆ្លងកាត់ ៣ ប្រកួត ពួកគេឈ្នះ ២ និងស្មើ ១ មាន ៧ ពិន្ទុ ចំណែក Sparta Praha វិញ កំពុងឈរនៅលេខរៀងទី ២១ ក្រោយឆ្លងកាត់ ៣ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និងចាញ់ ១ មាន ៤ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T