ល្អអីល្អយ៉ាងនេះ! Raphinha យប់មិញស៊ុត hat-trick ស៊ុតតែគ្រាប់បច្ចេកទេស ជួយឱ្យ Barca លត់ Bayern ៤-១(មានវីដេអូ)

//s9.kh1.co/0d/0d563b58144a7a7b2e8a63f2a31526feed1da1c4.jpg
កីទ្បា

 ២៤-តុលា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

Raphinha យប់មិញស៊ុត hat-trick ស៊ុតតែគ្រាប់បច្ចេកទេស ជួយឱ្យ Barca លត់ Bayern ៤-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុមអ្នកមានបុណ្យ FC Barcelona បានបើកទ្វាកីឡដ្ឋាន Estadi Olimpic Lluis Companys របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នៅក្នុងការប្រកួតពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Bayern Munich ក្នុងលទ្ធផល ៤ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ Barca គឺរកបានដោយ Raphinha ៣ គ្រាប់ (hat-trick) គឺនៅនាទីទី ១, ៤៥ និង ៥៦ និងមួយគ្រាប់ទៀត គឺរកបានដោយ Robert Lewandowski នៅនាទីទី ៣៦។ ចំណែក ១ គ្រាប់របស់ Bayern វិញ គឺរកបានដោយ Harry Kane នៅនាទីទី ១៨។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ Barcelona ហក់ឡើងមកឈរលេខរៀងទី ១០ នៃតារាងចំណាត់ថ្នាក់របស់ UCL ក្រោយឆ្លងកាត់ ៣ ប្រកួត ពួកគេឈ្នះ ២ និងចាញ់ ១ មាន ៦ ពិន្ទុ ចំណេក Bayern វិញ កំពុងឈរនៅលេខរៀងទី ២៣ ក្រោយឆ្លងកាត់ ៣ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ និងចាញ់ ២ មាន ៣ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T