ឥឡូវស..ង«សឹកបានសម្រេច! កីឡាករឆ្នើម Barca រូបនេះ ថាទោះពេលចាញ់ ៨-២ គ្មានវត្តមានគេ តែគេក៏ឈឺចាប់ណាស់ដែរ

//s9.kh1.co/49/499880ac91c2b47e84f00da66b1ae738f7fdb72f.jpeg
កីទ្បា

 ២៤-តុលា-២០២៤ ១២ល្ងាច · ២១ ម៉ោងមុន

កីឡាករឆ្នើម Barca រូបនេះ ថាទោះពេលចាញ់ ៨-២ គ្មានវត្តមានគេ តែគេក៏ឈឺចាប់ណាស់ដែរ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Raphinha បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់គេ នៅក្នុងជ័យជម្នះទល់នឹង Bayern Munich កាលពីយប់មិញ គឺជាការសងសឹកគំនុំចាស់ជូនក្រុមអ្នកមានបុណ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/6c/6ce4968123b3ff34cb854e7bfa6a2fdfdb117470.jpeg

បើយើងត្រឡប់ថយក្រោយបន្តិច ទៅមើលកាលពីឆ្នាំ ២០២០ កន្លងទៅ គឺ Barcelona ធ្លាប់បរាជ័យយ៉ាងអាម៉ាស់ ក្រោមថ្វីដៃក្រុម Bayern Munich ក្នុងលទ្ធផលរហូតដល់ទៅ ៨ ទល់នឹង ២ ហើយលទ្ធផលនេះក៏បានបន្សល់ទុកជាស្រមោលខ្មៅមួយសម្រាប់ Barca រហូតមកដល់បច្ចុប្បន្នផងដែរ។

យ៉ាងណាក៏ដោយ ស្រមោលខ្មៅនេះ គឺត្រូវបានបំបែកដោយ Raphinha នៅក្នុងការប្រកួត Champions League កាលពីយប់មិញហើយ ហើយគេក៏អាចជួយសងសឹកជូន Barca វិញផងដែរ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (Hat-Trick) ជួយឱ្យក្រុមអ្នកមានបុណ្យយកឈ្នះ Bayern Munich ក្នុងលទ្ធផល ៤ទល់នឹង១។

ក្រោយបញ្ចប់ការប្រកួតភ្លាម Raphinha បាននិយាយពីការប្រកួតខាងលើយ៉ាងដូច្នេះថា៖

វាជាការសងសឹកដើម្បី Barcelona ព្រោះតែអតីតកាល លទ្ធផលចាស់ជាមួយ Bayern ទោះបីជាពេលនោះគ្មានវត្តមានខ្ញុំក៏ដោយ ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ដែរក្នុងនាមជាអ្នកគាំទ្ររបស់ Barcelona៕

កីឡាករ Raphinha
https://s9.kh1.co/__image/w=650,h=366,q=100/b1/b1f1178c1873708f255f1f0ac5b292f1824c2f40.webp

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T