ដាក់ចំៗ! ដាក់ចំៗ! លោក Agbonlahor ថា កីឡាករ Man UTD រូបនេះ លេងមិនទាន់ទាំងចេះទប់បាល់ផងហ្នឹង

//s9.kh1.co/b9/b962261df8b71082b54df0d09a9732fd54635d6d.jpeg
កីទ្បា

 ២៥-តុលា-២០២៤ ១ល្ងាច · ២ ម៉ោងមុន

លោក Agbonlahor ថា កីឡាករ Man UTD រូបនេះ មិនទាន់ចេះទាំងទប់បាល់ផងហ្នឹង

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធឆ្នើមប្រចាំក្របខណ្ឌ Premier League លោក Gabby Agbonlahor បានរិះគន់ចំៗទៅលើ កីឡាករ Joshua Zirkzee ថា រូបគេមិនចេះទាំងទប់បាល់ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/e6/e6392f2d7c568eb17f5ce77c79a90b7e8d8c7f96.jpeg

ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Man UTD បានចុះហត្ថលេខាទិញយក Zirkzee ពី Bologna ក្នុងតម្លៃផ្ទេរ ៣៦.៥លានផោន និង រកបានមួយគ្រាប់ទល់នឹង Fulham ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ប៉ុន្តែ ចាប់តាំងពីពេលនោះមក រូបគេនៅមិនទាន់អាចរកគ្រាប់បាល់ រឺ Assist សូម្បីតែម្តងនៅឡើយទេ ដែលកើតជាក្តីកង្វល់សម្រាប់អ្នកគាំទ្រដែលរំពឹងថា រូបគេនឹងលេចធ្លោក្នុងការលេងនៅកីឡដ្ឋាន Old Trafford។

https://s9.kh1.co/__image/w=615,h=409,q=100/96/965c948e23f658b4c0ab4b7899c2a05103a07498.webp

ក្នុងនោះ ទាក់ទងនឹងរឿងខាងលើ លោក Agbonlahor បាននិយាយថា៖

គ្រប់គ្នានិយាយពី Zirkzee ថា គាត់ជាកីឡាករដ៏អស្ចារ្យ។ គាត់ទៅមុខលែងរួចហើយ គាត់មិនអាចសូម្បីតែទប់បាល់។ គាត់លេងមិនល្អសោះចាប់តាំងពីបើករដូវកាលមក៕

លោក Gabby Agbonlahor
https://s9.kh1.co/__image/w=650,h=364,q=100/e3/e3b2247512f83869d25c1b693c40ecae6878d8ef.jpeg

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T