ពេញលេងហើយមួយឈុតនេះ! ទីបំផុតបែកធ្លាយសមាសភាពកីឡាករគុនខ្មែរ ដែលត្រៀមស្វាគមន៍ជើងខ្លាំងរបស់ Knock Out មកពីជប៉ុនហើយ

//s9.kh1.co/df/df4dc5d93546ebbe0517f31312ebbd26f1404546.jpg
កីទ្បា

 ២៨-តុលា-២០២៤ ១ល្ងាច · ២ ខែមុន

ទីបំផុតបែកធ្លាយសមាសភាពកីឡាករគុនខ្មែរ ត្រៀមស្វាគមន៍ក្រុម Knock Out មកពីជប៉ុនហើយ

ប្រដាល់៖ នាប៉ុន្មានថ្ងៃនេះមានព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ថា ក្រុមកីឡាករជើងខ្លាំងមកពីសង្វៀន Knock Out របស់ ជប៉ុន នឹងធ្វើដំណើមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ខាងមុខ ដើម្បីប្រកួតតទល់នឹងក្រុមកីឡាករគុនខ្មែរ របស់កម្ពុជាយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាករ Knock Out
ក្រុមកីឡាករ Knock Out

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងព័ត៌មានផ្សេងៗ គឺមិនទាន់មានការប្រកាសដោយខាងភាគីកម្ពុជាយើងនៅឡើយទេ ប៉ុន្តែបើយើងងាកទៅមើលខាង Knock Out វិញ គឺគេបានប្រកាសជាផ្លូវការហើយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៣ ខែ តុលា កន្លងទៅ ថានៅពាក់កណ្តាលខែ វិច្ឆិកា ខាងមុខ ពួកគេនឹងបញ្ជូនជើងខ្លាំងរបស់ពួកគេ ៥ នាក់ មកប្រកួតតទល់នឹងកីឡាករ កម្ពុជា។

សម្រាប់សមាសភាពកីឡាករជប៉ុន និងកីឡាករគុនខ្មែរទាំង ៥ គូ ដែលខាង Knock Out បានប្រកាស ក្នុងនោះមានគូទី ១ កីឡាករ Yota នឹងត្រូវជួបជាមួយចាន់ រតនា ក្នុងទម្ងន់ ៦២.៥ គ.ក, គូទី ២ Kanato នឹងត្រូវជួបជាមួយ ធី វ៉ារិទ្ធ ក្នុងទម្ងន់ ៦៣ គ.ក, គូទី ៣ កីឡាករ Kyohei Furumura នឹងត្រូវជួបជាមួយ ម៉ឺន មេឃា ក្នុងទម្ងន់ ៦៣.៥ គ.ក, គូទី ៤ កីឡាករ Soichiro Arata នឹងត្រូវជួបជាមួយ ឈុត សេរីវ៉ាន់ថង ក្នុងទម្ងន់ ៦០ គ.ក និងគូទី ៥ គឺកីឡាករ Ken Shinohara នឹងត្រូវជួបជាមួយកីឡាករ ផានិត គុនខ្មែរ ក្នុងទម្ងន់ ៥៥ គ.ក។

គួររម្លឹកថា កាលពីខែ សីហា កន្លងទៅ ខាងកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករគុនខ្មែរចំនួន ៣ រូបទៅចូលរួមក្នុងសង្វៀន Knock Out ម្តងហើយ ដែលពេលនោះរួមមានឈុត សេរីវ៉ាន់ថង, ពេជ្រ សម្បត្តិ និងអេ អាំម៉ារីនភូថង ហើយជាលទ្ធផលយើងទទួលបានជ័យជម្នះ ២ នាក់ និងចាញ់ ១ នាក់៕

គូ ចាន់ រតនា និង Yota
គូ ចាន់ រតនា និង Yota
គូ ធី វ៉ារិទ្ធ និង Kanato
គូ ធី វ៉ារិទ្ធ និង Kanato
គូ ម៉ឺន មេឃា និង Kyohei Furumura
គូ ម៉ឺន មេឃា និង Kyohei Furumura
គូ ឈុត សេរីវ៉ាន់ថង និង Soichiro Arata
គូ ឈុត សេរីវ៉ាន់ថង និង Soichiro Arata
ផានិត គុនខ្មែរ និង Ken Shinohara
ផានិត គុនខ្មែរ និង Ken Shinohara
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T