អាយុ៧៨ហើយ Cher ចេញមកបណ្ដើរគូស្នេហ៍វ័យក្មេ»-ង ខុសគ្នា៤០ឆ្នាំ យ៉ាងផ្អែមល្ហែម

//s9.kh1.co/a3/a355d256d8620f4bafd59cd1809a5f82a8fa5891.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២៤ ៨ព្រឹក · មួយថ្ងៃមុន

Cher ពិតជាមានក្ដីសុខណាស់ដោយនៅតែបន្តផ្អែមល្ហែមជាមួយនឹងគូស្នេហ៍វ័យក្មេង Alexanddr AE Edwards

អាមេរិក៖ Cher គឺជាតារាចម្រៀងជើងចាស់ម្នាក់របស់អាមេរិក ដែលនៅតែរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដោយមានអ្នកគាំទ្រជាច្រើន នៅតែបន្តតាមដានក៏ដូចជាចាប់អារម្មណ៍ពីជីវិតរបស់លោកស្រី ទោះបីឆ្នាំនេះលោកស្រីមានអាយុ៧៨ឆ្នាំហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍

បើងាកមកជីវិតក្រៅឆាកវិញ Cher ពិតជាមានក្ដីសុខណាស់ដោយនៅតែបន្តផ្អែមល្ហែមជាមួយនឹងគូស្នេហ៍វ័យក្មេង Alexanddr AE Edwards ដែលមានអាយុ៣៨ឆ្នាំគឺបងលោកស្រីដល់ទៅ៤០ឆ្នាំឯណោះ។ ថ្មីៗនេះ Cher បានចេញមកបណ្ដើរគូស្នេហ៍និងកូនប្រុសរបស់គេ ក្នុងពិធីសម្ពោធខ្សែភាពយន្តមួយនៅ Santa Monica រដ្ឋកាលីហ្វ័រញ៉ា។

Cher និងគូស្នេហ៍
Cher និងគូស្នេហ៍

ក្នុងនោះ Cher បានស្លៀកខោនិងអាវពណ៌ឈាមជ្រូក ពាក់ពីលើដោយអាវស្បែកពណ៌ខ្មៅ ឈរយ៉ាងស្រស់ស្អាតក្បែរគូស្នេហ៍និងកូនប្រុសគេទាំងទឹកមុខពោរពេញដោយស្នាមញញិម។ លោកស្រីបានធ្វើសក់មូររួញទឹករលកផ្នត់ធំដែលជាស្ទាយ៍ប្រចាំខ្លួន លើកទម្រង់មុខឡើងក្មេងជាងវ័យ រហូតអ្នកគាំទ្រសរសើរថាលោកស្រីអាយុមិនសម៧៨សោះ៕  

Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍
Cher និងគូស្នេហ៍

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T