ចុម! Aguero និយាយចំៗថា កីឡាករឆ្នើម R.Madrid រូបនេះមានទេពកោសល្យនៅក្រោម​ Lamine Yamal ទេ

//s9.kh1.co/b8/b8b2e2f0f0dfd6d06a85b45b9a00e6cc85124218.jpg
កីទ្បា

 ២៦-តុលា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

Aguero និយាយចំៗថា កីឡាករឆ្នើម R.Madrid មានទេពកោសល្យនៅក្រោម​ Lamine Yamal ទេ

អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បាននិយាយចំៗថា Lamine Yamal មានទេពកោលសល្យល្អជាង Vinicius JR បើមើលតាមអាយុរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ff/ff082965f8915da8596fcafbc038cae23f4bec23.png

ជាការពិតណាស់ បើយើងពីកិត្តិនាម និង សមត្ថភាពរបស់ Lamine Yamal និង Vinicius នាពេលបច្ចុប្បន្ន គឺ ឡើងដល់កម្រិតកំពូលហើយ ពោល ពួកគេសុទ្ធតែជាកម្លាំងស្នូលមិនអាចខ្វះបានទាំងនៅក្នុងក្លិបអាជីព និង ក្រុមជម្រើសជាតិ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Aguero បាននិយាយថា៖

Yamal មានទេពកោសល្យខ្លាំងជាង Vinicius ទោះបីជា Vinicius មានបទពិសោធន៍ និង ធ្លាប់ឈ្នះពានច្រើនជាងក៏ដោយនៅ Real Madrid។ Vinicius ជា កីឡាករល្អជាងគេទាំង ៣នាក់​ នៅលើលោកនាពេលបច្ចុប្បន្ន ប៉ុន្តែ បើមើលទៅតាមអាយុ និង ទេពកោសល្យ ខ្ញុំសុំជ្រើសយក Yamal៕

កីឡាករ Sergio Aguero
https://s9.kh1.co/__image/w=650,h=807,q=100/56/5611b71a97e318863e39ca9b39fea342ff3182b1.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T