បែបពិបាកកើតឡើងបន្តិចហើយ! លោក Petit ថា កីឡាករ R.Madrid រូបនេះនឹងក្លាយជា Superstar ប្រចាំក្រុមបើគេព្រមផ្លាស់មក Arsenal

//s9.kh1.co/2c/2cb1b7be1c75cae5cc794c8efc52eb72c9b857af.jpg
កីទ្បា

 ២៦-តុលា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

លោក Petit ថា កីឡាករ R.Madrid រូបនេះនឹងក្លាយជា Superstar ប្រចាំក្រុមបើគេព្រមផ្លាស់មក Arsenal

បរទេស៖ អតីតវីរបុរសក្លិប Arsenal លោក Emmanuel Petit បានទទូចចង់ឃើញ Rodrygo ផ្លាស់មកកាន់កីឡដ្ឋាន Emirates Stadium និង ជឿជាក់ថា រូបគេនឹងក្លាយជាតារាឆ្នលមប្រចាំក្រុម ប្រសិនបើរូបគេព្រមចូលរួមជាមួយក្រុមកាំភ្លើងធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/53/53ebd86377ac4de1ba1fe524e054e2c7005b0080.png

ជាការពិតណាស់ ចាប់តាំងពីចាកចេញពី Santos មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ មក​ គឺ Rodrygo ទទួលបានជោគជ័យខ្លាំងមែនទែនក្នុងការឈ្នះពានរង្វាន់ធំៗដូចជា Champions League ២ដង La Liga ៣ដង និង ពានរង្វាន់ជាច្រើនផ្សេងៗទៀត ប៉ុន្តែ បើយើងនិយាយពីភាពល្បីល្បាញប្រចាំក្រុម គឺ​ រូបគេនៅក្រោម Vinicius, Jude Bellingham និង Kylian Mbappe នៅឡើយទេ ដូច្នេះវាអាចនឹងពិបាកបន្តិចប្រសិនបើរូបគេមានក្តីស្រមៃចង់ឈ្នះពានរង្វាន់បុគ្គលដូចជា Ballon d'Or ជាដើម។

https://s9.kh1.co/__image/w=600,h=459,q=100/e4/e4b7c5928337e14bdcfb1039c91d82540bc5c417.png

ក្នុងនោះទាក់ទងនឹងរឿងខាងលើ លោក Petit បាននិយាយថា៖

Arsenal ត្រូវតែចុះហត្ថលេខាយក Rodrygo ពី Real Madrid។ សមត្ថភាពគាត់ត្រូវបានគេមើលរំលង និង នៅក្រោមស្រមោលរបស់ Vinicius និង Mbappe។ គាត់អាចនឹងក្លាយជា Superstar ប្រចាំ Arsenal គាត់អាចស៊ុតបញ្ចូលទី បញ្ជូនបាល់ និង មានថាមពលខ្លាំងនៅលើទីលាន៕

  លោក Emmanuel Petit
https://s9.kh1.co/__image/w=590,h=350,q=100/07/076d0546a04e2930ac255a11dc91ca5def26baca.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T