បរទេស៖ អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane បានលើកឡើងថា ពានរង្វាន់ Ballon d'Or បានបាត់បង់តម្លៃតាំងពីឆ្នាំ ២០១៨ ដែលពេលនោះខ្សែបម្រើ Luka Modric ជាអ្នកឈ្នះមកម្ល៉េះ ដោយសារតែលោកគិតថា នៅក្នុងឆ្នាំនោះ Cristiano Ronaldo ទើបសក្តិសមឈ្នះជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ រឿងអ្នកឈ្នះពាន Ballon d'Or តែងតែក្លាយជាប្រធានបទដ៏ក្តៅគគុកជាញឹកញាប់ បន្ទាប់ពីបេក្ខភាពអ្នកឈ្នះត្រូវបានប្រកាសរួចរាល់។ ជាក់ស្តែងនៅឆ្នាំ ២០២៤ នេះ បន្ទាប់ពី Rodri បានក្លាយជាម្ចាស់ពានបាល់មាស ស្រាប់តែមានមតិជំទាស់ជាច្រើនពីសំណាក់អ្នកគាំទ្រ ដោយពួកគេបានអះអាងថា Vinicius Jr. ទើបជាបេក្ខភាព ដែលគួរទទួលបានពាននេះជាង។
យ៉ាងណាក៏ដោយ ក្រោយមានរឿងនេះកើតឡើង លោក Zidane ក៏បានបញ្ចេញមតិពីពាន Ballon d'Or ផងដែរ ក្នុងនោះលោកបានលើកជាឧទាហរណ៍ថា ពានបាល់មាសនេះ បានបាត់បង់តម្លៃតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយសារតែលោកយល់ថា ក្នុងឆ្នាំនោះមានតែ Ronaldo ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជាម្ចាស់ពាននេះ ប៉ុន្តែចុងក្រោយ វាបែជាបានទៅលើ Modric ទៅវិញ។
ដកស្រង់ពាក្យសម្តីដើមពី One Football លោក Zidane បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ One Football