បរទេស៖ អ្នកចាត់ការថ្មីរបស់ Manchester United លោក Ruben Amorim ត្រូវបានគេរាយការណ៍ថា បានកំណត់មុខសញ្ញាលើខ្សែការពាររបស់ Barcelona ម្នាក់ ជាគោលដៅផ្ទេរដំបូងរបស់លោកមកកាន់ទឹកដី Old Trafford។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ លោក Amorim ត្រូវបាន Man UTD ប្រកាសជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ថាលោកនឹងចូលកាន់តំណែងជំនួសលោក Erik ten Hag ចាប់ពីពេលនេះរហូតដល់ខែ មិថុនា ឆ្នាំ ២០២៧។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន El Nacional បានឱ្យដឹងថា ក្នុងការមកដឹកនាំ Man UTD នារដូវកាលដំបូងនេះ ផែនការចម្បងរបស់លោក Amorim គឺចង់ពង្រឹងលើតំបន់ការពារ ហើយលោកបានសម្លឹងឃើញអតីតខ្សែការពារ Chelsea និងបច្ចុប្បន្នកំពុងលេងនៅ Barcelona កីឡាករ Andreas Christensen គឺជាគោលដៅផ្ទេរដ៏មានសក្តានុពលមួយសម្រាប់លោក៕
ប្រភព៖ Sportbible