ល្អពេក! អ្នកគាំទ្រ Man UTD ទទូចចង់ឱ្យគ្រូបង្វឹកថ្មីលោក Amorim នាំយកកូនក្រុមនៅ Sporting ដែលក្រឡុក Man City យប់មិញមកតាមខ្លួនដែរ

//s9.kh1.co/22/2203c97c9043075a7f88ca67fc73cdf7c145003c.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០២៤ ៣ល្ងាច · ១៩ ម៉ោងមុន

អ្នកគាំទ្រ Man UTD ទទូចចង់ឱ្យគ្រូបង្វឹកថ្មីលោក Amorim នាំយកកូនក្រុមនៅ Sporting ដែលក្រឡុក Man City យប់មិញមកតាមខ្លួនដែរ

បរទេស៖ អ្នកគាំទ្រ Manchester United បានទទូចចង់ឱ្យចង់ឱ្យគ្រូបង្វឹកថ្មីលោក Ruben Amorim ចុះកុងត្រានាំយកកីឡាករពី Sporting CP ម្នាក់មកកាន់ទឹកដី Old Trafford ប៉ុន្តែម្នាក់នោះមិនមែនជាខ្សែប្រយុទ្ធ Viktor Gyokeres ដែលស៊ុត hat-trick ទល់នឹង Manchester City នៅក្នុងការប្រកួតពានរង្វាន់ Champions League នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែ តុលានេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ruben Amorim
លោក Ruben Amorim

ជាការពិតណាស់ លោក Amorim យប់មិញនេះបានដឹកនាំក្រុម Sporting ជាលើកចុងក្រោយ មុនលោកផ្លាស់មកកាន់ការងារនៅ Man UTD នៅរដូវកាលនេះ ខណៈនៅក្នុងការប្រកួតចុងក្រោយរបស់លោក លោកពិតជាធ្វើបានល្អខ្លាំងណាស់ ដោយបានដឹកនាំក្រុមជើងឯកលីគព័រទុយហ្គាល់យកឈ្នះលើក្រុមខ្លាំង Man City ៤ ទល់នឹង ១។

យ៉ាងណាមិញ ក្រោយការប្រកួតនេះបានបញ្ចប់ អ្នកគាំទ្រមិនត្រឹមតែចាប់អារម្មណ៍ខ្លាំងលើលោក Amorim ប៉ុណ្ណោះទេ ជាមួយគ្នានេះខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអ៊ែត Viktor Gyokeres ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ ដោយសារតែរូបគេបានបង្ហាញគុណភាពបញ្ចប់ទីយ៉ាងអស្ចារ្យ ដោយបានស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯងទល់នឹងក្រុមមេឃខៀវ។

Viktor Gyokeres
Viktor Gyokeres

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ Man UTD មួយភាគធំហាក់មិនសូវចាប់អារម្មណ៍លើ Viktor Gyokeres ប៉ុន្មានទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេហាក់ពេញចិត្តលើខ្សែបម្រើម្ចាស់អាវលេខ ៤២ Morten Hjulmand ជាង ដោយពួកគេបានទទូចចង់ឱ្យគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំចុះកុងត្រាយកខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក រូបនេះមកកាន់ទីក្រុង Manchester ជាមួយលោកដែរ៕

Morten Hjulmand
Morten Hjulmand

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T