បរទេស៖ ក្លិប Al-Hilal បានបញ្ជាក់ជាផ្លូវការថា Neymar Jr. នឹងត្រូវអវត្តមានពីទីលានរយៈពេល ៤ ទៅ ៦ សប្តាហ៍ ដោយសារតែបញ្ហារបួសទល់នឹងក្រុម Esteghlal FC ថ្ងៃមុន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Neymar ទើបតែត្រឡប់មកជួយ Al-Hilal វិញបានពីរប្រកួតប៉ុណ្ណោះ គិតត្រឹមការប្រកួតដែល Al-Hilal បានយកឈ្នះក្រុម Esteghlal FC ៣-០ កាលពីថ្ងៃទី ៥ ខែ វិច្ឆិកាកន្លងទៅ បន្ទាប់ពីគាត់បានអវត្តមានពីទីលានអស់រយៈពេលជាង ១ ឆ្នាំមកហើយ ដោយសារតែរបួសដាច់សរសៃជង្គង់ ACL កាលពីខែ តុលា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា Neymar ចាប់តាំងពីចាកចេញពី Paris Saint-Germain មកចូលរួមជាមួយក្រុម Al-Hilal ២ រដូវកាលមកនេះ រូបគេទើបតែលេងបាន ៧ ប្រកួតប៉ុណ្ណោះ និងរកគ្រាប់បាល់បាន ១ គ្រាប់ផងដែរ៕
ប្រភព៖ Fabrizio Romano