កម្ពុជា ទទួលបានចំណូលជិត ៣៦លានដុល្លារ លក់បណ្ណទស្សនាមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

//s9.kh1.co/09/0955e6ab3ae4fb42262629978168c7be61bb51a9.png
Khmerhome

 ០១-វិច្ឆិកា-២០២៤ ៣ល្ងាច · ៩ ម៉ោងមុន

រយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។

https://s9.kh1.co/__image/w=650,h=434,q=100/b5/b554e27fbcc217b207a025ce9f4298bd2e4e0e41.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សៀមរាប៖ រយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ បើតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ។

បើតាម គ្រឹះស្ថានអង្គរ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៧៧៤ ២០៣នាក់ កើន ២៨.៤៨% ដែលទទួលបានចំណូល ៣៥ ៩៨៧ ៩៦១ដុល្លារ កើន ២៩.០៧% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣។ ចំពោះចំណូល លក់សំបុត្រទូក ៦០៨ ២១៦ដុល្លារ។

សូមរម្លឹកថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ម៉ឺននាក់ ទទួលបានចំណូល ៣៧ ១៩៨ ៩៨៨ដុល្លារ កើន ២២២.៦៨%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T