បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុម Al-Nassr បានបើកទ្វាកីឡដ្ឋាន Al-Awwal Park របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al Ain មកពី អារ៉ាប់រួម នៅក្នុងការប្រកួតប្រចាំតំបន់ខាងលិច នៃពានរង្វាន់ AFC Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Al Ain ក្នុងលទ្ធផល ៥ ទល់នឹង ១។
ក្នុងនោះ ៥ គ្រាប់របស់ Al-Nassr គឺរកបានដោយខ្សែប្រយុទ្ធ Talisca ២ គ្រាប់ នៅនាទីទី ៥ និង ៩០+៤, Cristiano Ronaldo នៅនាទីទី ៣១ ចំណែកនៅនាទីទី ៣៧ កីឡាករ Fabio Rafael របស់ Al-Ain ភ្លាត់ធ្វើឱ្យចូលទីខ្លួនឯង និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Wesley នៅនាទីទី ៨១។ រីឯ ១ គ្រាប់របស់ Al Ain វិញ គឺកើតឡើងតាមរយៈការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយកីឡាករ Al-Nassr នៅនាទីទី ៥៦។
គួរបញ្ជាក់ថា នៅក្នុងតំបន់ខាងលិចបច្ចុប្បន្ន ក្រុម Al-Nassr កំពុងឈរនៅលេខរៀងទី ៣ ដោយឆ្លងកាត់ ៤ ប្រកួតកន្លងមក ពួកគេឈ្នះ ៣ និងស្មើ ១ មាន ១០ ពិន្ទុ ចំណែកក្រុម Al Ain វិញ កំពុងឈរនៅបាតតារាងលេខរៀងទី ១២ ឯណោះ ដោយឆ្លងកាត់ ៤ ប្រកួតដូចគ្នា ពួកគេចាញ់ ៣ និងស្មើ ១ មាន ១ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖