ខឹងហើយ! ភរិយារបស់ Valverde បានបង្ហោះសាររិះ_»គ.ន់លោក Ancelotti បែបនេះ ក្រោយក្រុមចាញ់ AC Milan

//s9.kh1.co/ff/ff2eedeb8ee3f6ce21e6d8c139a9729d3a9f6d80.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០២៤ ៩ព្រឹក · ៤ ម៉ោងមុន

ភរិយារបស់ Valverde បានបង្ហោះសាររិះគន់លោក Ancelotti បែបនេះ ក្រោយក្រុមចាញ់ AC Milan

អេស្ប៉ាញ៖ ភរិយារបស់កីឡាករ Fede Valverde អ្នកនាង Bonino បានបង្ហាញអំពីអារម្មណ៍ខឹងសម្ប៉ាចំពោះ លោក Carlo Ancelotti ដែលលោកបានដាក់ឲ្យកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ លេងក្នុងនាមជាខ្សែប្រយុទ្ធស្លាប ក្នុងការប្រកួតទល់នឹង AC Milan កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/b3/b375d45e82d25df97366febc444cb43e747b475a.png

ជាការពិតណាស់ ក្នុងការប្រកួតនៃពានរង្វាន់ Champions League កាលពីយប់មិញ គឺ Real Madrid ទទួលបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៣ទល់នឹង១ ក្រោមថ្វីជើងរបស់ AC Milan ខណៈ ក្នុងការប្រកួតនោះ Valverde ត្រូវបានលោក Ancelotti ដាក់ឲ្យលេងក្នុងតួនាទីជាខ្សែប្រយុទ្ធស្លាបខាងស្តាំ និង ត្រូវបានប្តូរចេញត្រឹមបញ្ចប់វគ្គទី១។

ក្នុងនោះផងដែរ ក្រោយចប់ការប្រកួត អ្នកនាង Bonino ដែលជាភរិយារបស់ Valverde មិនសប្បាយចិត្តនោះទេចំពោះការសម្រេចចិត្តរបស់លោក Ancelotti ដែលកែតួនាទីលេងរបស់់ស្វាមីនាង ជាក់ស្តែងគាត់បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖

Valverde លេងល្អបំផុតក្នុងនាមជាខ្សែបម្រើ។ តើអ្នកចង់និយាយពីអ្វីទៅ? តើពេលណាទើបពួកគេយល់ ថា Valverde មិនមែនជាខ្សែប្រយុទ្ធស្លាបទេ?

អ្នកនាង Bonino
https://s9.kh1.co/__image/w=650,h=808,q=100/12/12bb3020e309180c0f60fb69ce35003550aaf6a9.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T