កម្សាន្ត៖ តារាសម្តែងប្រុសលោក Leonardo DiCaprio ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការជួសជុលវិមានដ៏ធំមួយ ដែលស្របតាមស្តង់ដារ ដែលមិនប៉ះពាល់ដល់បរិស្ថាន នៅ Hollywood Hills ក្នុងថ្ងៃខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់តារាសម្ដែងរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរូបថតជាច្រើនសន្លឹក ដែលសារព័ត៌មាន Dailymail បានបង្ហោះកាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅ នៅក្នុងថ្ងៃខួបកំណើតរបស់តារា Titanic រូបនេះ វិមានរបស់លោក ក៏ត្រូវបានបញ្ចប់ជាមួយនឹង ផ្ទះធំចំនួន៤ អាងហែលទឹកជាច្រើន ទីលានវាយកូនបាល់ ទីលានបាល់បោះ។
តារាសម្ដែងរូបនេះ ក៏បានសាងសង់ស្ប៉ា អាងក្ដៅក្នុងអាង និងសូណា រួមទាំងបានរចនាសួន និងបានដំឡើងតេឡេស្កុបធំ នៅចុងអាងដើម្បីមើលទីក្រុង។ តារាសម្ដែងរូបនេះ បានទិញផ្ទះនេះជាង ២ ទសវត្សរ៍មុន ក្នុងតម្លៃ ២,៥ លានដុល្លារ បន្ទាប់ពីនោះមក Leo ក៏បានទិញវីឡាជុំវិញជាបណ្តើរៗ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖