Britney Spears បានជួបជុំគ្នា ជាមួយកូនប្រុស ក្រោយ»»-បែ»»-ក»»-គ្នា មួយរយៈ

//s9.kh1.co/ba/bacff70e158f9ccf29607ab5a2669fb306dad69c.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

តារាចម្រៀងស្រី Britney Spears និងកូនប្រុស Jayden បានជួបជុំគ្នាម្តងទៀត នៅផ្ទះ ពោរពេញដោយក្ដីរីករាយ។

កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears និងកូនប្រុសពៅ Jayden ទើបតែបានជួបជុំគ្នាម្តងទៀត នៅផ្ទះរបស់តារាចម្រៀងរូបនេះ ក្នុងទីក្រុង Los Angeles បន្ទាប់ពី បដិសេធមិនជួបម្តាយ អស់រយៈពេលជាយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Britney Spears
Britney Spears

កាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនេះ សារព័ត៌មាន People បានរាយការណ៍ថា ថ្មីៗនេះ Jayden បានទៅលេង Britney ហើយថា តារាចម្រៀងវ័យ ៤២ ឆ្នាំរូបនេះ មានភាពរីករាយណាស់ ដែលបានចំណាយពេលជាមួយកូនប្រុសរបស់ខ្លួន។ តាមរយៈ Page Six ក៏​បាន​ដក​ស្រង់​ប្រភព​ដែល​ចែក​រំលែក​ថា «Britney រីក​រាយ​ណាស់​ ដែល​បាន​ឃើញ​កូន​ម្ដង​ទៀត។ អ្វី​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ»។

Jayden និងបងប្រុសរបស់ខ្លួន Sean បានផ្លាស់ទៅរស់នៅ Hawaii ដើម្បីរស់នៅជាមួយឪពុករបស់ពួកគេ ដែលជាអតីតអ្នករាំ Kevin Federline និងម្តាយចុងកាលពីរដូវក្តៅឆ្នាំមុន។ កាលពីមុននេះ នៅក្នុងខែសីហា ឆ្នាំ ២០២២ Jayden បានសារភាពថា បងប្អូនទាំងពីរមិនបានជួបម្តាយរបស់ពួកគេ អស់រយៈពេលជាច្រើនខែ ដោយសារតែការមិនចុះសម្រុងគ្នា។ 

Britney Spears និងកូនប្រុស  
Britney Spears និងកូនប្រុស  

ក្នុង​បទ​សម្ភាស​នៅ​ទូរទស្សន៍ ITV ក្មេង​ជំទង់​រូប​នេះ ​បាន​និយាយ​ថា វា​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន ​សម្រាប់​ពួក​គេ​ក្នុង​ការ​ផ្សះផ្សាគ្នា។ Jayden ក៏បានផ្ញើសារទៅកាន់ម្តាយរបស់ខ្លួនថា «ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាអ្វីៗល្អបំផុតនឹងមកដល់អ្នក។ ប្រហែលជាថ្ងៃណាមួយ យើងអាចអង្គុយជាមួយគ្នា ហើយនិយាយគ្នាម្តងទៀត» ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Britney Spears
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T