ទូតអេស្ប៉ាញនៅកម្ពុជា ស្នើ CDC សម្របសម្រួលរៀបចំវេទិការធុរកិច្ចនៅកម្ពុជា បញ្ជ្រាបព័ត៌មានវិនិយោគដល់ធុរជនអេស្ប៉ាញបន្ថែមទៀត

//s9.kh1.co/e6/e6157e35e32812b1c3afaa9dbf234d88887a5cbe.jpg
Khmerhome

 ២១-វិច្ឆិកា-២០២៤ ១០ព្រឹក · ៤ ថ្ងៃមុន

លោក Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/4e/4e7347d30cb4d50955309fd6fda8a3ee6eb80769.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

តាមស្នើខាងលើ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូន ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/30/307acbb1774aaf54d039b1cd83292d5355c2a308.jpg

មានប្រសាសន៍ក្នុងជំនួបនាឱកាសនេះ លោក  Felipe De La បានថ្លែងអំណរគុណ លោក ស៊ុន ចាន់ថុល ដែលបានអនុញ្ញាតឱ្យលោកនិងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះដែរ លោក ក៏បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d311f1e785442fbf2f1d0bc1f002916c0a5b9940.jpg

បន្ថែមពីនេះ លោកទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/48/48f1f492cb4fb634a123701e231316753269bf2f.jpg

ឆ្លៀតក្នុងឱកាសនេះ ឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/5f/5f87010097a49221b250d54749f6e1bc5e537755.jpg

ទន្ទឹមនឹងនេះ លោកទូត ក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់​ប្រទេសអេ​ស្ប៉ា​ញ កាលពីខែមិថុនាកន្លងទៅផងដែរ។ 

https://s9.kh1.co/__image/w=650,h=434,q=100/2c/2c05f742ae2337a316e1de3e8791e996e96cdfe3.jpg

ជាការឆ្លើយតប អនុប្រធានទី១ បានជម្រាបជូនអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេ​ស្ប៉ា​ញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/e6/e6157e35e32812b1c3afaa9dbf234d88887a5cbe.jpg

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ៕

ដោយ៖ នឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T