កម្ពុជា៖ នៅចុងខែ វិច្ឆិកា នេះអ្នកលេងរហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ អាចនឹងត្រូវធ្វើការងារធ្ងន់ទៀតហើយ ដោយរូបគេនឹងត្រូវមានភារៈកិច្ចការពារខ្សែក្រវាត់មាស X-TREME Kun Khmer របស់ខ្លួន ទល់នឹងអ្នកប្រដាល់មកពី បារាំង ម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ ស្ថាប័ន, នេះបើតាមការបង្ហើបដោយពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ ហង្សមាស លោកគ្រី ពីឡុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិ បារាំង រូបនោះ គេមានឈ្មោះថា Daren Rolland។ គេជាអ្នកប្រដាល់មួយរូបដែលមានសមត្ថភាពអាចវាយបានទាំងលក្ខណៈ Kick Boxing និងប្រដាល់គុនខ្មែរ។ ក្នុងនោះបើតាមប្រភពជាក់លាក់មួយចំនួន ដែលយើងទទួលបានពីបណ្តាញសង្គម Daren Rolland គេធ្លាប់ប្រកួតផ្លូវការលក្ខណៈ Kick Boxing បានចំនួន ២៩ ដង ឈ្នះ ២០ ដង (ផ្តួលដៃគូឱ្យសន្លប់ ៨ដង) និងចាញ់ ៩ ដង។
Daren Rolland ដែលបច្ចុប្បន្នមានវ័យ ២៦ ឆ្នាំ គេធ្លាប់ប្រឡូកនៅក្នុងសង្វៀនធំៗជាច្រើន ហើយក្នុងនោះក៏មានសង្វៀន ONE ផងដែរ ខណៈគិតត្រឹមបច្ចុប្បន្ន គេធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក ៣ ស្ថាប័នរួមមាន WBC, WMO និង WMC ហើយនិងខ្សែក្រវាត់ និងមេដាយមាសមួយចំនួនទៀត។
គួរបញ្ជាក់ថា ខ្សែក្រវាត់មាស X-TREME Kun Khmer ដែលពេជ្រ សម្បត្តិ នឹងត្រូវដាក់ឱ្យ Daren Rolland ចូលដណ្តើម គឺរូបគេដណ្តើមបានដំបូងឡើយពីមិត្តរួមសញ្ជាតិ រិន ដេវីត កាលពីពាក់កណ្តាលខែ កញ្ញា ឆ្នាំ ២០២៤ កន្លងទៅ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖