ក្រោយដឹកនាំប្រកួតដំបូងយប់មិញ លោក Amorim បានសម្លឹងឃើញចំណុចខ្សោយ ២ នេះរបស់កីឡាករ Man UTD

//s9.kh1.co/a4/a4e32b77cb6a0cc9a6a545c49a9f15e7c5b46bb4.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២៤ ១០ព្រឹក · ១១ ម៉ោងមុន

ក្រោយដឹកនាំប្រកួតដំបូងយប់មិញ លោក Amorim បានសម្លឹងឃើញចំណុចខ្សោយ ២ នេះរបស់កីឡាករ Man UTD

បរទេស៖ អ្នកចាត់ការថ្មីលោក Ruben Amorim បានសម្លឹងឃើញចំណុចខ្សោយ ២ ដែលកីឡាករក្រុមបិសាចក្រហមកំពុងជួបប្រទះបច្ចុប្បន្ន នោះគឺពួកគេ"នៅមានការភ័យខ្លាច" និង"គិតសាំញ៉ាំច្រើនពេកនៅក្នុងការប្រកួត"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ruben Amorim និងកីឡាករ Man UTD
លោក Ruben Amorim និងកីឡាករ Man UTD

លោក Amorim បានលើកឡើងដូចខាងលើ បន្ទាប់ពីលោកដឹកនាំ Man UTD នៅក្នុងការប្រកួតក្របខណ្ឌ Premier League ជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា យប់មិញនេះ ដោយទទួលបានលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុម Ipswich។

ក្រោយបញ្ចប់ការប្រកួតភ្លាម លោក Amorim បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖

ប្រសិនបើអ្នកបានមើលការប្រកួតក្នុងវគ្គដំបូង អ្នកច្បាស់ជាបានឃើញហើយ ថាពួកគេគឺហាក់មានភាពភ័យខ្លាចបន្តិច។ Morsy តែងតែឈរនៅម្នាក់ឯង។ ពួកយើងបានមើលរំលងគាត់។ ចំណែក Hutchinson វិញតែងតែស្ថិតនៅចំណុចទូលាយដែលគ្រោះថ្នាក់ Jonny Evans គួរតែដាក់សម្ពាធលើគាត់ ប៉ុន្តែដោយសារពួកយើងមិនបានហ្វឹកហាត់គ្រប់គ្រាន់ ដូច្នេះវាធ្វើឱ្យខ្ញុំពិបាកប្រាប់ពីសកម្មភាពទៅកាន់កីឡាករ...។

លោក Ruben Amorim

លោក Amorim បានបន្តទៀតថា៖

កីឡាកររបស់ខ្ញុំដូចជាគិតសាំញ៉ាំច្រើនពេកនៅក្នុងការប្រកួត។ ពួកយើងទើបមានពេល ២ ថ្ងៃប៉ុណ្ណោះ ដែលបានហ្វឹកហាត់ជុំគ្នា ពួកយើងគឺត្រូវការពេលច្រើនជាងនេះបន្ថែមទៀត៕

លោក Ruben Amorim
លោក Ruben Amorim
លោក Ruben Amorim

ប្រភពGOAL

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T