កំពុងតែមានក្ដីសុខហើយ តែ Justin និងភរិយា បែរជា ជួបរឿងមួយនេះ

//s9.kh1.co/03/03ff2f174acab03e393973756d14999c1cd54727.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២៤ ៩ព្រឹក · ៤ ម៉ោងមុន

កាន់តែមានក្ដីសុខ ក្រោយពីកូនប្រុសដំបូងបានកើត ប៉ុន្តែគូស្វាមីភរិយា Justin Bieber និងភរិយា នៅតែជួបរឿងមួយនេះ។

កម្សាន្ត៖ រយៈពេល ៣ ខែបន្ទាប់ពី ការស្វាគមន៍កូនប្រុសដំបូងរបស់ខ្លួន សម្រាប់ តារាចម្រៀង លោក Justin  Bieber និងភរិយា Hailey នៅតែមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានកសាងគ្រួសារថ្មីមួយ ជាមួយគ្នា។ តែយ៉ាងណាមិញ ខណៈកំពុងតែមានក្ដីសុខហើយនោះ ស្រាប់តែមានពាក្យចចាមអារ៉ាមជាច្រើន បានផ្ទុះឡើង ដោយមានការបង្ហាញថា គូស្វាមីភរិយាមួយគូនេះ កំពុងតែមានបញ្ហារៀបការជាច្រើន បន្ទាប់ពីរៀបការបាន ៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber និងភរិយា Hailey
Justin Bieber និងភរិយា Hailey

យោងតាមប្រភព People បានឲ្យដឹងថា គូស្វាមីភរិយាមួយគូនេះ មានការរំខានដោយពាក្យចចាមអារ៉ាមនេះ ប៉ុន្តែក៏មិនចង់យកចិត្តទុកដាក់ចំពោះរឿងនេះនោះទេ ពួកគេគ្រាន់តែអស់សំណើច ចំពោះពាក្យចចាមអារ៉ាម អំពីការលែងលះដែលបន្តផ្ទុះឡើង និងមានការខកចិត្ត ប៉ុន្តែពួកគេដឹងថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

Justin Bieber និងភរិយា Hailey
Justin Bieber និងភរិយា Hailey

ជាមួយគ្នានេះដែរ បើតាមប្រភពដដែល ចាប់តាំងពីកូនប្រុសដំបូងបានកើតមក Justin និងភរិយា កាន់តែមានសុភមង្គល និងស្រលាញ់គ្នាខ្លាំងជាងមុនទៅទៀត។ ហើយសម្រាប់ពេលនេះ Justin ចង់ផ្តោតការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការធ្វើជាស្វាមី និងជាឪពុកដ៏ល្អបំផុតដែលអាចធ្វើទៅបាន ផងដែរ៕

ប្រភព​៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Hailey
Hailey
Hailey
Hailey
Hailey
Hailey
Justin Bieber និងភរិយា Hailey
Justin Bieber និងភរិយា Hailey
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/11/11bfd0a2440c48618449b7da4cdf2ac17dc413fd.jpg

MV"សែកមន្ត" ប្រកាសចេញផ្លូវការ 30/11/2024 ក្នុងMVមានចាប៉ីខ្មែរជាង100ដើម ប្រគំភ្លេង បុរាណលាយសម័យ ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

 ២៧-វិច្ឆិកា-២០២៤ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T