កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវគេចាប់អារម្មណ៍ខ្លាំងណាស់ មិនថានាងបង្ហាញខ្លួននៅទីណាក៏ដោយ ដែលជារឿយៗ នាងតែងតែត្រូវអ្នកគាំទ្រតាមដានសកម្មភាពទាំងនៅលើឆាក និងក្រោយឆាក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះនាថ្ងៃទី២៧ខែវិច្ឆិកាកន្លងទៅ Jennie បានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកជាមួយនឹងការតុបតែងខ្លួនរបស់នាង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធហាង រៀបចំឡើងដោយម៉ាកយីហោនំខេក NUDAKE ។ NUDAKE គឺជាម៉ាកយីហោហាងអាហារបែបនំខេកនិងបង្អែម ដែលបានសហការជាមួយ Jennie ។
ក្នុងនោះ គេឃើញថា Jennie តែងខ្លួនបែបស្ទាយ៍ស្រស់ស្អាតបែបនារីអភិជន មើលទៅដូចជាតារាចម្រៀងស្រី Audrey Hepburn ជាមួយនឹងរ៉ូបខ្លីសម្រុងត្រឹមពាក់កណ្ដាលភ្លៅពណ៌សភ្លឺផ្លេក ដៃវែងគូជាមួយនឹងស្រោមជើងវែងដល់ពាក់កណ្ដាលភ្លៅពណ៌ខ្មៅ ឯសក់វិញគឺនាងលើកបួងឡើងមួយកញ្ចុំខ្ពស់ ហើយមានសក់សេះខើចមើលទៅគួរឲ្យស្រលាញ់ខ្លាំងតែយ៉ាងណាមិញ នាងនៅតែមើលទៅស្រស់ស្អាតបែបថ្លៃថ្នូរដូចនារីអភិជន៕
ប្រភព៖ allkpop