វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារ ១០០%

//s9.kh1.co/1d/1dff1193d95f0dea7a1a4e42c781353f69424b9f.jpg
Khmerhome

 ២៨-វិច្ឆិកា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

វឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) បានសម្រេចលទ្ធផល ១០០% ហើយ និងត្រៀមធ្វើការប្រគល់-ទទួលនាពេលឆាប់ៗខាងមុខ។

https://s9.kh1.co/__image/w=650,h=650,q=100/8f/8f223c7d0c138be7cc31240e54867d064c58fca2.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ វឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) បានសម្រេចលទ្ធផល ១០០% ហើយ និងត្រៀមធ្វើការប្រគល់-ទទួលនាពេលឆាប់ៗខាងមុខ។ បើតាម លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស។

ការចុះពិនិត្យបច្ចេកទេសគម្រោងផ្លូវជាតិលេខ៣៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ក្រុមការងារពាក់ព័ន្ធគម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/ee/ee88b1e7d82f1a32c09ee74ae4f34c1b72b10b88.jpg

ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ មុនធ្វើការប្រគល់-ទទួល អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

https://s9.kh1.co/__image/w=650,h=487,q=100/73/73a73bbcb86b293c87b248d36a059963ea1d896a.jpg

រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់។ ជាមួយនោះដែរ លោក បានកើនរំឮកដល់ក្រុមហ៊ុនសាងសង់ សូមបន្តប្រឹងប្រែងបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។

https://s9.kh1.co/__image/w=650,h=434,q=100/a0/a0cde006512ac281e44dc86675116d2a5b8a8a2d.jpg

ទន្ទឹមនោះដែរក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថា នឹងរៀបចំឱ្យបានរួចរាល់នឹងឆាប់ជូន មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ  ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

https://s9.kh1.co/__image/w=650,h=488,q=100/09/090193821dbcf7f65d4000361a521a3c1523eb21.jpg

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ១០០% ហើយ និងត្រៀមធ្វើការប្រគល់-ទទួលនាពេលឆាប់ៗខាងមុខ។

https://s9.kh1.co/__image/w=650,h=487,q=100/c3/c368a3a06f3a11a9aad5de355fb1787c997e5cbd.jpg

គួររម្លឹកផងដែរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

គម្រោងផ្លូវនេះមានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

https://s9.kh1.co/__image/w=650,h=434,q=100/24/24f9504b879388eba2e71702153507960fe11293.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T