គម្រោងស្តារប្រឡាយមេ៨៥ខេត្តតាកែវ ផ្ដល់ទឹកស្រោចស្រពបង្កបង្កើនផលកសិកម្មជាង១០០ហិកតា សម្រេចបាន១០០%

//s9.kh1.co/be/be74d8755675e99ddf17cf4b661ba1b1f8b82e44.png
Khmerhome

 ២៨-វិច្ឆិកា-២០២៤ ៣ល្ងាច · ១៦ ម៉ោងមុន

គម្រោងស្តារប្រឡាយមេ៨៥ ក្នុងភូមិសាស្ត្រខេត្តតាកែវ មានតួនាទីទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកពីស្ទឹងតាកែវសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវវស្សាចំនួន ៨០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៤២០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៤២០ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។

https://s9.kh1.co/__image/w=650,h=366,q=100/be/be74d8755675e99ddf17cf4b661ba1b1f8b82e44.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាកែវ៖ គម្រោងស្តារប្រឡាយមេ៨៥ ក្នុងភូមិសាស្ត្រខេត្តតាកែវ មានតួនាទីទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកពីស្ទឹងតាកែវសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវវស្សាចំនួន ៨០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៤២០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៤២០ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។

លោក តាំង សុផាត អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យគម្រោងស្តារប្រឡាយមេ៨៥ ទីតាំងស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

https://s9.kh1.co/__image/w=650,h=434,q=100/92/9259c5b50c8bf695f1d04436b809e4b62d2a904d.jpg

លោកអគ្គនាយករងបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេ៨៥ រួមមាន៖ ១-ធ្វើការស្តារប្រឡាយមេប្រវែង ៤ ៧០០ម៉ែត្រ និង២-សាងសង់សំណង់ស្ពានឆ្លងប្រឡាយចំនួន ៤កន្លែង បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។

https://s9.kh1.co/__image/w=650,h=469,q=100/5f/5ffd228b0ab5f9532d07d4f9c5f39c970ab88bc0.jpg

លោក តាំង សុផាត បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម និងសហគមន៍កសិករប្រើប្រាស់ទឹកត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលថ្មីនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។

https://s9.kh1.co/__image/w=650,h=520,q=100/2d/2db001b89d9ffa834dcd36ca3cea25dad4d8ad76.jpg

គូសបញ្ជាក់ថា គម្រោងស្តារប្រឡាយមេ៨៥ គឺដើម្បីស្តារប្រឡាយឱ្យបានជ្រៅ លើកកម្ពស់ភ្លឺខ្នងប្រឡាយមេឱ្យខ្ពស់សម្រាប់ បង្កើនបរិមាណស្តុកទឹកក្នុងប្រឡាយដែលទទួលពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងដែលហូរចូលនារដូវវស្សា សម្រាប់ការងារស្រោចស្រពស្រូវប្រាំង ដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងធ្វើជាផ្លូវលំសម្រាប់ធ្វើដំណើរក្នុងមូលដ្ឋាន និងជាតំបន់រក្សា និងការពារធនធានធម្មជាតិក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋចំនួន ៥៦១គ្រួសារ ក្នុងភូមិចំនួន៥ នៃឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ៕

https://s9.kh1.co/__image/w=650,h=434,q=100/f9/f9f09ad4e4595bebf354380fcc04f9357a9c298d.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T