តំបន់វាលទំនាប ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី នៅថ្ងៃទី៣ ខែធ្នូ នេះ

//s9.kh1.co/03/03ef9714bfb1476ac65f85f2453a6df2e513209e.jpg
សង្គម

 ០៣-ធ្នូ-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

តំបន់វាលទំនាប ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី នៅថ្ងៃទី៣ ខែធ្នូ នេះ

យោងតាមស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប ខ្យល់បក់មកពីទិ‌សឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី តំបន់ខ្ពង់រាប មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី និងតំបន់មាត់សមុទ្រ ល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលធាតុអាកាសនេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា១៩°C និងសីតុណ្ហភាពអតិបរមា៣០°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/30/306a46e6ea4f109a53ab2839e13eb70e61b059cb.jpg

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A រីករាយនឹងដំណោះស្រាយក្រសួងដែលចេញប័ណ្ណកម្មសិទ្ធិដល់អ្នកបង់ប្រាក់១០០%, សម្តេចបវរធិបតី៖ រដ្ឋកំពុងខិតខំរកមធ្យោបាយ ស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យ ដោយតម្កល់ផលប្រយោជន៍រួម

 ០៤-ធ្នូ-២០២៤ 
 ២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T