បរទេស៖ អតីតអ្នកចាត់ការរបស់ Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនង ក្នុងការទៅដឹកនាំក្រុម RB Leipzig នៃលីគ Bundesliga របស់ អាល្លឺម៉ង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ លោក Ten Hag គឺមានទាន់មានការងារថ្មីនៅឡើយទេ បន្ទាប់ពីលោកត្រូវបាន Man UTD បណ្តេញចេញពីតំណែងកាលពីចុងខែ តុលា កន្លងទៅ ប៉ុន្តែនាមួយរយៈចុងក្រោយនេះ លោកក៏មានពាក្យចចាមអារ៉ាម ថាមានក្លិបមួយចំនួនចាប់អារម្មណ៍ចង់បានលោកទៅដឹកនាំផងដែរ ដូចជា AS Roma ជាដើម ប៉ុន្តែគិតត្រឹមពេលនេះ អ្វីៗគឺមិនទាន់ចេញជាផ្លែផ្កានៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះមានប្រភពថ្មីមួយទៀតពីសារព័ត៌មាន Sky Germany របស់ អាល្លឺម៉ង់ បានចុះផ្សាយថា លោក Ten Hag កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះគ្រូបង្វឹកថ្មីរបស់ក្រុម RB Leipzig ដែលពួកគេត្រៀមនាំយកទៅជំនួសអ្នកចាត់ការបច្ចុប្បន្នលោក Marco Rose ក្នុងករណីដែលលោកត្រូវក្លិបបណ្តេញចេញពីតំណែង។
គួរបញ្ជាក់ថា កៅអីរបស់លោក Marco Rose ជាមួយ RB Leipzig បច្ចុប្បន្នកំពុងតែឡើងកម្តៅខ្លាំង បន្ទាប់ពីលោកដឹកនាំមួយរយៈនេះពុំសូវទទួលបានលទ្ធផលល្អ ដោយ ៦ ប្រកួតចុងក្រោយ ក្រុម Leipzig មិនទាន់ស្គាល់ជ័យជម្នះទាល់តែសោះ ខណៈការប្រកួតចុងក្រោយកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា កន្លងទៅ ពួកគេបានចាញ់ក្រុម Wolfsburg ក្នុងលទ្ធផល ៥-១៕
ប្រភព៖ Sportskeeda