គម្រោងវិនិយោគជាង២០០គម្រោង ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

//s9.kh1.co/d2/d285ad1f2ef5863f8f1f928f016fa0b529c9d9a6.jpg
Khmerhome

 ១២-ធ្នូ-២០២៤ ២ល្ងាច · ៣ ថ្ងៃមុន

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ២១៣គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១០១ គម្រោងថ្មីមានចំនួន៨៩ ការពង្រីកគម្រោងមានចំនួន១៩ និងគម្រោងមានស្រាប់មានចំនួន៤។

https://s9.kh1.co/__image/w=650,h=433,q=100/27/27f11c801932849efd793beed9533df90c4cdfee.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ២១៣គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១០១ គម្រោងថ្មីមានចំនួន៨៩ ការពង្រីកគម្រោងមានចំនួន១៩ និងគម្រោងមានស្រាប់មានចំនួន៤។

ក្នុងកិច្ចប្រជុំលើកទី១២ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៦គម្រោង ថ្មីចំនួន២៨ និងការពង្រីកគម្រោងចំនួន៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងវិនិយោគនៅ ខេត្តព្រះសីហនុចំនួន ២១៣គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១០១ គម្រោងថ្មីមានចំនួន៨៩ ការពង្រីកគម្រោងមានចំនួន១៩ និងគម្រោងមានស្រាប់មានចំនួន៤។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដោយផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធីនានារួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។

តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តនៅក្នុងកម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ៤ប្រភេទ រួមមាន៖

ទី១-គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុង ជាប់តាំង

ទី២-គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤

ទី៣-ការពង្រីកគម្រោងដែលមានស្រាប់

និងទី៤-គម្រោងវិនិយោគ ធុរកិច្ចដែលមានស្រាប់ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដែលក្នុងនោះរួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗ មួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការធ្វើសវនកម្មពន្ធដារព្រមទាំងការផ្តល់ការលើកទឹកចិត្តដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិតនិង/ឬការផ្សព្វផ្សាយអំពីផលិតផល ទេសចរណ៍គោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T