គិតត្រឹមចុងឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស ១៤,១៦៨ភូមិ សល់ ១២០ភូមិទៀត

//s9.kh1.co/7e/7e68b83ae5e37d93e66ede74d80ff96d04ca8dfb.jpg
Khmerhome

 ១៣-ធ្នូ-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

គិតត្រឹមចុងឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនីឱ្យភូមិក្នុងប្រទេសកម្ពុជាបានប្រមាណ ៩៩.១៥% នៃភូមិដែលមានទូទាំងប្រទេស ១៤,១៦៨ភូមិ នៅសល់តែ ១២០ភូមិទៀត មិនទាន់បានធ្វើផ្គត់ផ្គង់ ព្រោះជាភូមិដែលស្ថិតនៅតំបន់ដាច់ស្រយាល ភូមិបណ្ដែតទឹក ភូមិស្ថិតនៅលើដីកោះ និងជាភូមិដែលទើបបង្កើតថ្មី។

https://s9.kh1.co/__image/w=650,h=510,q=100/47/47f15cee995792f8fb5e8b091a64d0615dd38725.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនីឱ្យភូមិក្នុងប្រទេសកម្ពុជាបានប្រមាណ ៩៩.១៥% នៃភូមិដែលមានទូទាំងប្រទេស ១៤,១៦៨ភូមិ នៅសល់តែ ១២០ភូមិទៀត មិនទាន់បានធ្វើផ្គត់ផ្គង់ ព្រោះជាភូមិដែលស្ថិតនៅតំបន់ដាច់ស្រយាល ភូមិបណ្ដែតទឹក ភូមិស្ថិតនៅលើដីកោះ និងជាភូមិដែលទើបបង្កើតថ្មី។ បើតាមការថ្លែង លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

ការថ្លែង លោក យឹម វិសិដ្ឋ បានដឹកនាំកិច្ចប្រជុំណែនាំស្តីពីការពង្រឹងការអនុវត្តច្បាប់ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗនៅកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/24/2469261ff13e703ab08c2855c08f467f80c9ba86.jpg

លោក បានលើកឡើងបន្តថា ការណ៍នេះធ្វើឱ្យមានការពិបាកបន្តិច ប្រសិនជាអូសខ្សែភ្លើងពីបណ្ដាញជាតិ ប៉ុន្តែភូមិទាំងនេះស្ថិតនៅក្នុងផែនការរដ្ឋាភិបាល ដែលអាជ្ញាធរអគ្គិសនីបាននិងកំពុងសហការជាមួយនឹងដៃគូអភិវឌ្ឍនានា ដូចជាធនាគារពិភពលោក, អង្គការចៃការ និងUNDPជាដើម។

https://s9.kh1.co/__image/w=650,h=366,q=100/af/af1c3ca7cc4d73d4e887bc568c0d50daa5cc487f.jpg

ចំពោះ ការភ្ជាប់ចរន្តអគ្គិសនីជូនដល់ប្រជាពលរដ្ឋ មានប្រមាណ ៩៥.២៤% ដែលបានភ្ជាប់ភ្លើងរួចហើយ នៅសល់តែជាង៤%ទៀតប៉ុណ្ណោះ ដែលត្រូវភ្ជាប់ចរន្តបន្ថែម ទន្ទឹមនឹងនេះ យើងមានអនុស្ថានីយ៍បណ្ដាញជាតិចំនួន ៧០ស្ថានីយ៍ ដែលគ្របដណ្ដប់២៥ រាជធានី/ខេត្ត។ ជាការលើកឡើងបន្តទៀត លោក យឹម វិសិដ្ឋ។

https://s9.kh1.co/__image/w=650,h=366,q=100/ee/ee513f0bae66281c934d9012374ceb16b47c6b90.jpg

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងបន្ថែមថា នាពេលថ្មីៗនេះ ក្រសួងរ៉ែនិងថាមពល បានកំណត់គោលនយោបាយ «អន្តរកាលថាមពលកម្ពុជា» ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

លោក បានបន្ថែមទៀតថា ក្នុងនោះរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាការប្តេជ្ញាចិត្ត​ មិនអនុញ្ញាតឱ្យបង្កើតរោងចក្រធ្យូងថ្មបន្ថែម ខណៈរដ្ឋាភិបាលក៏បានបញ្ជាក់គម្រោងរោងចក្រធ្យូងថ្ម១កន្លែង នៅក្នុងខេត្តកោះកុងផងដែរ, មិនអនុញ្ញាតឱ្យបង្កើតស្ថានីយ៍វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ, ក្រសួងរ៉ែ និងថាមពល បានកំណត់ថាយ៉ាងតិចបំផុត ៧០% នៃថាមពលនៅលើថាមពលបណ្ដាញជាតិ ត្រូវតែជាថាមពលស្អាតនៅឆ្នាំ២០៣០។

https://s9.kh1.co/__image/w=650,h=366,q=100/cd/cd82d22130222df8f3edbf6cd73e2f5fcf6bd060.jpg

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តដោយម៉ឹងមាត់ចំពោះលក្ខខណ្ឌអាជ្ញាបណ្ណ បទប្បញ្ញត្តិ សេចក្តីណែនាំ សេចក្តីសម្រេច និងគោលការណ៍នានាដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា, ការត្រៀមលក្ខណៈទុកជាមុន ដើម្បីឆ្លើយតបចំពោះការត្រួតពិនិត្យ។

ជាមួយគ្នានេះ តាមដានរបស់ក្រុមការងារអន្តរស្ថាប័នដែលនឹងចាប់ផ្តើមឆាប់ៗនេះ, ការរំលឹក ពន្យល់ ពិភាក្សា និងជជែកវែកញែកគ្នាឱ្យបានច្បាស់មុននឹងចាប់ផ្តើមអនុវត្តវិធានការច្បាប់កាន់តែម៉ត់ចត់ចំពោះរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងការធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T