ប្រតិភូវិនិយោគិនចិន ហុងកុង-ម៉ាកាវ ស្វែងយល់ពីបរិយាកាស ដំឡើងទោចក្រយានយន្តអគ្គិសនី និងផលិតអាគុយ

//s9.kh1.co/01/01bbd0cae4cc364cde4062c559ab4eb73e9f66ff.jpg
Khmerhome

 ១៣-ធ្នូ-២០២៤ ២ល្ងាច · ២ ថ្ងៃមុន

គណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យដំឡើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/4f/4f00189cc45b1700b88026104bf9e984018f9d5a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យដំឡើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ដឹកនាំដោយ លោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/01/01bbd0cae4cc364cde4062c559ab4eb73e9f66ff.jpg

លោក Wang Jiawei បានលើកឡើងថា មានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ។ លោក បានគូសបញ្ជាក់ ពិសេស ការវិនិយោគក្នុងវិស័យដំឡើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/4f/4f00189cc45b1700b88026104bf9e984018f9d5a.jpg

មានប្រសាសន៍ក្នុងកិច្ចប្រជុំ អគ្គលេខាធិការ បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ គម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។

https://s9.kh1.co/__image/w=650,h=434,q=100/6b/6b025a61bd1a3eb4fe8b2853fc75edb249c96a60.jpg

បន្ថែមលើនេះ លោក ជា វុទ្ធី ក៏បានបរិយាយយ៉ាងក្បោះក្បាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី។

https://s9.kh1.co/__image/w=650,h=434,q=100/5d/5de9d7ee5e3d591c6cb42806f4d63e343533c914.jpg

ជាការឆ្លើយតប លោក Wang បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក ជា វុទ្ធី ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d34172d7e8e1894a99fb3eaf99ce7de735f18185.jpg

អគ្គលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។

https://s9.kh1.co/__image/w=650,h=434,q=100/4a/4aec99001dfba0b8880953bf42fbb0c36ff346ba.jpg

ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ អគ្គលេខាធិការ បានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T