កម្សាន្ត៖ តារាម៉ូដែល Hailey Bieber ដែលជាភរិយារបស់តារាចម្រៀង Justin Bieber បានបង្ហាញការគាំទ្រចំពោះ អតីតគូស្នេហ៍របស់ស្វាមីរបស់នាង នៅពេលដែល Selena Gomez បានប្រកាសភ្ជាប់ពាក្យ នៅលើ Instagram ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រី Hailey Bieber បានចូលទៅចុច Like ការបង្ហោះរបស់ Selena Gomez កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅនេះ។ យោងតាមគេហទំព័រ E!News ភរិយារបស់ Justin Bieber បានជ្រើសរើសអបអរសាទរ Selena ដោយប្រយោល។ Hailey ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជិត ១៨ លាននាក់ ដែលចូលចិត្តកម្រងរូបថត ដែលបង្ហាញចិញ្ចៀន ជាមួយនឹងដំណឹងភ្ជាប់ពាក្យរបស់ Selena ។
យ៉ាងណាមិញ កាលពីកន្លងមក ក៏មានពាក្យចចាមអារ៉ាមជាច្រើន អំពីការមិនចុះសម្រុងគ្នារវាង Hailey និង Selena បើទោះបីជា អ្នកទាំងពីរបានបដិសេធក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖