កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងសន្និសីទកាសែតដើម្បីសម្ពោធរឿង «Black Nuns» នៅថ្ងៃទី ១៦ ខែធ្នូ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្ដែងស្រី Song Hye Kyo បានចូលរួមកិច្ចប្រជុំរបស់ផលិតកម្មភាពយន្ត សម្រាប់រឿង Black Nuns ដែលធ្វើឡើងនៅឯ CGV Yongsang, Yongsan-gu ទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ។ តារាសម្ដែងស្រីរូបនេះ មានភាពលេចធ្លោ និងទាក់ទាញ ក្នុងឈុតពណ៌ខ្មៅ និងម៉ូដសក់ខ្លី។
យ៉ាងណាមិញ ការងារនេះ គឺជាការត្រលប់មកវិញរបស់ Song Hye Kyo បន្ទាប់ពីថតរឿង "The Glory"។ Song Hye Kyo និងអ្នកសិល្បៈផ្សេងទៀត បានស្លៀកសម្លៀកបំពាក់ខ្មៅ ស្របនឹងរូបភាពដូនជីក្នុងរឿង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖